Real Madrid បង្ហាញពីគម្រោងទឹកប្រាក់ចំនួន៣៦០លានផោនដើម្បីកែលម្អកីឡដ្ឋានSantiago Bernabeu

ចែករំលែក៖

ក្លិបបាល់ទាត់ Real Madrid បានបង្ហាញពីគម្រោងកែលម្អកីឡដ្ឋានរបស់ខ្លួនឈ្មោះ Santiago Bernabeu ដោយត្រូវប្រើប្រាស់ ទឹកប្រាក់អស់ប្រមាណ៣៦០លានផោនហើយគម្រោងនេះនឹងចាប់ផ្តើមដំណើរការនៅចុងរដូវកាលនេះហើយ ។

គម្រោងអភិវឌ្ឍន៍កីឡដ្ឋាននេះត្រូវបានអាក់ខានកាលពីឆ្នាំមុនប៉ុន្តែក្រោយពេលដែលមានការសម្របសម្រួលរួចមកលោក Florentino Perez ប្រធានក្លិប Real Madrid និងអភិបាលក្រុង Real Madrid លោកស្រី Manuela Carmena បានបង្ហាញពីគម្រោង នេះជាសារធារណៈ។

គម្រោងនៃការធ្វើសណ្ឋាគារនិងតំបន់ពាណិជ្ជកម្មកំពុងតែស្ថិតក្នុងដំណើរការចរ ចានៅឡើយ។ ប៉ុន្តែអ្វីដែលច្បាស់លាស់នោះគឺក្លិប Real Madrid ត្រូវការអ្នកជួយ ឧបត្ថម្ភលើគម្រោងនោះហើយម្ចាស់ឧបត្ថម្ភនឹងត្រូវបានដាក់ឈ្មោះបន្ទាប់ពីឈ្មោះ កីឡដ្ឋាន Santiago Bernabeu ។

លោក Florentino Perez បាននិយាយ ថា “មនុស្សជាង៤០០លាននាក់មកទស្សនានៅទីលាននេះរាល់ឆ្នាំនៅពេលគម្រោងដែលមានរយៈពេល៣ឆ្នាំនេះចប់ទីក្រុង Real Madridនឹងមានសម្រស់កាន់តែភ្លឺដោយសារតែមានអំពូលអិលអ៊ីឌីជាច្រើនរបស់ កីឡដ្ឋាន។ កីឡដ្ឋាននេះអាចផ្ទុកអ្នកទស្សនា ៨ម៉ឺន១ពាន់នាក់។ យើងនឹងមិនបង្កើន ចំនួនកៅអីទេ តែយើងនឹងផ្លាស់ប្តូរកៅអីចាស់ដាក់កៅអីថ្មីចំនួន៣.០០០កៅអី” ៕

14686239_1229306770459115_797524679_n 14628033_1229306773792448_1820070681_n 14625267_1229306767125782_718315329_n

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print