មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានគេដឹងថា លោកខ្លាចត្រូវគេធ្វើឃាត ដោយមិនហ៊ានធ្វើដំណើរទស្សនកិច្ចនៅឆ្ងាយពីទីក្រុងព្យុងយ៉ាងឡើយ។
សារព័ត៌មានដេលីម៉ែលបានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន បានកាត់បន្ថយការធ្វើដំណើរជាសាធារណៈទៅកាន់ទីតាំងយោ ធាទៅត្រួតពិនិត្យការសាកល្បងកាំជ្រួចមីស៊ីលបរមាណូកសិដ្ឋានដែលមានទីតាំងនៅឆ្ងាយពីទីក្រុងព្យុងយ៉ាង។ តំបន់ដែល លោក គីម ជុងអ៊ុន ត្រូវទៅនោះមានការការ ពារយ៉ាងតឹងតែងបំផុត។ រាល់ពេលមាន ដំណើរទស្សនកិច្ចទៅកាន់កន្លែងណាលោក ទទួលបានការការពារពីកម្លាំងយោធា និង រថយន្តយោធាជាច្រើន។
លោក គីម ជុងអ៊ុន ត្រូវបានគេកត់សម្គាល់ ឃើញថា មិនហ៊ានទៅកាន់តំបន់ក្រីក្រនៅក្នុងប្រទេសនោះឡើយដោយសារតែនៅទីនោះលោកមិនទទួលបាននូវការគាំទ្រពីប្រជា ពលរដ្ឋ។
ស្ថានភាពនៅកូរ៉េខាងជើងកាន់តែប្រែប្រួលក្រោយពេលប្រធានាធិបតីកូរ៉េខាង ត្បូងលោកស្រី ផាក គឿន ហេបានអំពាវនាវដល់ពលរដ្ឋកូរ៉េខាងជើងឲ្យភៀសខ្លួនឆ្លងព្រំដែនដើម្បីបានរស់នៅដោយសេរីភាព មានបានក្នុងទឹកដីកូរ៉េខាងត្បូង។ លោកស្រី ផាក បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ ពលរដ្ឋកូរ៉េខាងជើងនៅតំបន់ក្រីក្រដែល កំពុងប្រឈមនឹងគ្រោះអត់ឃ្លាន។
ការអំពាវនាវរបស់លោកស្រី ផាក បានធ្វើឲ្យកូរ៉េខាងជើងខឹងសម្បាយ៉ាងខ្លាំងដោយ បានគំរាមថា នឹងបើកការវាយប្រហារទៅលើទីក្រុងសេអ៊ូលដោយគ្រាប់បែកបរមាណូ៕
ប្រែសម្រួល៖ ម៉ែវ សាធី