ប្រទេសថៃ៖ ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត ( Bhumibol Adulyadej) ឬ ព្រះចៅ យីហួ ត្រូវបានប្រភពមិនទាន់ច្បាស់ការណ៍ផ្សព្វផ្សាយថា បានសោយទិវង្គតហើយនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ដោយប្រភពបានដកស្រង់សម្តីពីប្រជាពលរដ្ឋថៃ ដែលទូរទស្សន៍ក្នុងស្រុកថៃស្រង់សម្តីផ្សាយនៅរសៀលថ្ងៃដដែលនេះ ។
យ៉ាងណាក៍ដោយ នៅរសៀលថ្ងៃពុធដដែលនេះ គេនៅមិនទាន់អាចរកការសុំ អត្ថាធិប្បាយបញ្ជាក់បានទេ ពីមន្រ្តីស្ថានទូតថៃប្រចំាកម្ពុជា ។
កាលពីថ្ងៃអាទិត្យទី៩ ខែតុលាកន្លងមកនេះ ព្រះមហាក្សត្រដែលពលរដ្ឋ ថៃ គោរពដូចជាអាទិទេព បានត្រូវវេជ្ជបណ្ឌិតប្រចំាព្រះបរមរាជវំាងប្រកាសថា ព្រះ អង្គមិនស្រួលខ្លួន( ព្រះឈួន ឬ ឈឺ) សម្ពាធឈាមចុះខ្សោយ ។
សូមបញ្ជាក់ថា ព្រះមហាក្សត្រថៃ ព្រះជន្ម៨៩ព្រះវស្សាអង្គនេះ ជាស្តេចគ្រងរាជ យូរជាងគេនិងមានទ្រព្យសម្បត្តិមហាសាលនៅលើផែនដីនេះ (ប្រមាណ ៣០ពាន់ លានដុល្លារ) ។ ព្រះអង្គបានឡើងគ្រងរាជកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ១៩៤៦ ក្រោយការយាង ចូលទិវង្គតដ៍អាថ៌កំបំាងរបស់បងប្រុសព្រះអង្គ ព្រះនាម អាណាន់ដា ម៉ាហ៊ិឌុល (Ananda Mahidol) ៕