ឈើធ្នង់និងឈើសុក្រំជិត២០ម៉ែត្រគូបត្រូវបានក្រុមឈ្មួញដឹកយកមកលាក់ទុកក្នុងចម្ការស្វាយចន្ទីត្រូវកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសរឹបអូស

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំ កម្លាំងសឹករង ស្រុក និងមន្រ្តីរដ្ឋបាលព្រៃឈើលំផាត់ ក្រោមការសម្របសម្រួលពីលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តរតនគិរី ចុះបង្ក្រាបនិងរឹបអូសឈើធ្នង់ និងឈើសុក្រំជិត២០ម៉ែត្រគូប ។

ប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើ នេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នៅ ក្នុងដីចម្ការស្វាយចន្ទីមួយ កន្លែង ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុក កូនមុំ ខេត្តរតនគិរី ។

លោកវរសេនីយ៍ត្រី នុត ប៉ូលិន មន្រ្តី កងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រចាំទិសខេត្តរតនគិរីបានឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែតុលាថា កម្លាំងរបស់លោកបានសហការជាមួយកម្លាំងមូលដ្ឋានចុះបង្ក្រាបនិងរឹបអូសឈើដែលមានចំនួនជិត២០ម៉ែត្រគូបជាប្រភេទឈើធ្នង់និងឈើសុក្រំ ។

លោកបន្តថា ឈើទាំងអស់នេះជារបស់ក្រុមឈ្មួញយកមកលាក់ទុក ហើយឈើ ទាំងនេះនឹងប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តនាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមបន្ត ៕ វុទ្ធ

img-20161012-wa0112 img-20161012-wa0111 20161011_145857_7604 20161011_145857_2236 20161011_145857_0212

...

ដោយ៖ ឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print