រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Franck Walter Steinmeier បានប្រកាសថា អាល្លឺម៉ង់នឹងតបតវិញប្រសិនបើប្រទេស ជាសមាជិកណាតូរងការវាយប្រហារ។ បើទោះបីលោកមិនបានបញ្ជាក់ថា ប្រទេស ណានោះតែការប្រកាសរបស់លោកគឺសំដៅ ទៅលើប្រទេសរុស្ស៊ី ដែលកំពុងតែបង្កើតអាវុធនៅតាមព្រំដែនប្រទេសសមាជិកណាតូ។
នៅក្នុងជំនួបពិភាក្សារបស់គណៈកម្មាធិការសភាអឺរ៉ុបនៅប្រទេសបារាំងតំណាងរាស្ត្រអង់គ្លេស លោក Mark Pritchard បាន ដាក់សំណួរសួរថា បើប្រទេសជាសមាជិកណាតូរងការវាយប្រហារ តើអាល្លឺម៉ង់តបតវិញដោយយោធាដែរឬទេ តាមមាត្រាទី៥ នៃសន្ធិសញ្ញារបស់ណាតូ?
នៅក្នុងមាត្រាខាងលើ បើប្រទេសជា សមាជិកណាតូណាមួយរងការវាយប្រហារនោះប្រទេសណាតូដទៃទៀតត្រូវតែជួយ និងវាយប្រហារទៅលើសត្រូវរបស់ខ្លួន។
សំណួរខាងលើពិតជារសើបខ្លាំងណាស់ ក្នុងពេលដែលរុស្ស៊ីនិងលោកខាងលិចកំពុង តែឈានទៅរកសង្គ្រាមប្រដាប់អាវុធជាទ្រង់ ទ្រាយធំ។
ចំពោះសំណួរខាងលើលោក Franck Walter Steinmeier ប្រកាសថា ទីក្រុង Berlin នឹងមានសកម្មភាពតបតវិញឲ្យបាន សក្តិសមបំផុតតាមសន្ធិសញ្ញារួមរបស់ណា តូ។
បច្ចុប្បន្នរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Franck Walter Steinmeier កំពុងតែកាន់ តំណែងជាប្រធានសន្តិសុខ និងសហប្រតិ បត្តិការអឺរ៉ុប OSCE ។ នៅក្នុងជំនួបពិភាក្សា នោះដែរ លោកបានលើកឡើងពីវិវាទនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។
ដោយឡែកប្រទេសអីុតាលីក៏បានបញ្ជូន កម្លាំងទាហានទៅចូលរួមជាមួយណាតូដើម្បី ទប់ស្កាត់ការវាយប្រហារពីប្រទេសរុស្ស៊ី។ ទាហានអុីតាលី១៤០នាក់ត្រូវបានបញ្ជូនទៅកាន់ប្រទេសឡាត់វៀដើម្បីបង្កើនការការពារ។ រដ្ឋមន្ត្រីការបរទេសអីុតាលីលោក Paolo Gentilonia បញ្ជាក់ទៀតថា សកម្មភាពខាងលើគឺសមស្របទៅនឹងច្បាប់របស់ ណាតូក្នុងពេលដែលប្រទេសនៅក្នុងក្រុមមានការគំរាមកំហែងនោះ។
កន្លងមកណាតូបានបញ្ជូនកម្លាំងទាហានប្រមាណ៣ទៅ៤ពាន់នាក់ទៅកាន់ តំបន់ភាគខាងជើងអឺរ៉ុប ដើម្បីទប់ទល់នឹងស្ថានភាពអាក្រក់ដែលអាចកើតឡើង។
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានបញ្ជាក់ថា ការបញ្ជូនទាហានទៅកាន់ព្រំដែនរុស្ស៊ីនោះមិនមែនជាការធ្វើសង្គ្រាមឡើយប៉ុន្តែណាតូជាមួយរុស្ស៊ី មិនមានទំនាក់ទំនងល្អនឹងគ្នាជាច្រើនឆ្នាំហើយ។
ក្រោយមានការប្រឈមមុខតានតឹងដាក់ គ្នាជាមួយអាមេរិកនិងណាតូក៏ដូចជាការមិន ចុះសម្រុងនឹងគ្នាក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងប្រទេសស៊ីរី រុស្ស៊ីបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការធ្វើសង្គ្រាមទ្រង់ទ្រាយធំជាមួយលោកខាងលិច។
នាពេលកន្លងមកថ្មីៗក្រសួងការពារជាតិ រុស្ស៊ីបានថ្លែងបញ្ជាក់ពីការបញ្ជូនប្រព័ន្ធមីស៊ីលធុន Iskander-M ទៅប្រចាំការបន្ថែមទៀតនៅលើដែនដីខេត្ត Kaliningrad ជាខេត្តនៅប៉ែកខាងលិចបង្អស់នៃសហព័ន្ធ រុស្ស៊ីនៅជាប់នឹងព្រំដែនប៉ូឡូញ និងលីទុយ អានី។ ក្រសួងយោធារុស្ស៊ីគូសបញ្ជាក់ថា ការបញ្ជូនទៅនេះគឺក្នុងក្របខ័ណ្ឌនៃលំហាត់ សឹក។
មូលហេតុនៃការបញ្ជាក់នេះមកពីមួយថ្ងៃមុនប្រព័ន្ធផ្សព្វផ្សាយខាងលិចខ្លះមាន Reuters និងកាសែតអង់គ្លេស The Guardian យោងទៅលើប្រភពអេស្តូនីនាំគ្នាផ្សាយ ថា មីស៊ីលធុន Iskander-M ដឹកទៅនោះ គឺតាមកប៉ាល់ចេញពីផែក្រុង Siant -Petersbourg ទៅ។ ម៉្លោះហើយបានជារសៀល កន្លងទៅដោយថ្លែងទៅពួកអ្នកកាសែត តំណាងផ្លូវការនៃក្រសួងការពារជាតិរុស្ស៊ី លោកឧត្តមសេនីយ៍ទោ Igor Kona- shenkov បានបញ្ជាក់លម្អិតថា កងទ័ពរុស្ស៊ីដែល ធ្លាប់បានបញ្ជូនមីស៊ីលបែបនេះមិនតិចដងទេ ទៅកាន់តំបន់ Kaliningrad និងបន្ត បញ្ជូនវាតទៅទៀតទាំងក្នុងអនាគតសមទៅ តាមតម្រូវការសម្រាប់ធ្វើលំហាត់សឹក។
Iskander-M ជាមីស៊ីលចល័តហើយក្នុង ក្របខ័ណ្ឌនៃផែនការខាងលើត្រៀមប្រយុទ្ធ អង្គ ភាព ទ័ពមីស៊ីល២៤ម៉ោង លើ២៤ម៉ោង តែងបោះពួយឆ្លងកាត់លំហល្ហល្ហេវនៃសហ ព័ន្ធរុស្ស៊ីទាំងតាមផ្លូវអាកាសទាំងតាមផ្លូវទឹក និងទាំងតាមផ្លូវគោកដោយវិធីខ្លួនឯង។
ឧត្តមសេនីយ៍តំណាងឲ្យក្រសួងការពារ ជាតិរុស្ស៊ីថែមទាំងបង្ហើបឲ្យដឹងពីចំណុចរសើបមួយទៅផងគឺថា ការដឹកមីស៊ីល Iskander លើកនេះត្រូវរុស្ស៊ីធ្វើដោយចំហដោយចេតនាគឺបញ្ចេញរូបរាងវាយ៉ាង សម្ញែងនៅលើកប៉ាល់ឈ្មោះ Ambal ដែលដឹកវាគ្រាន់ជា នុយទាក់ភ្នែកផ្កាយ រណបអាមេរិកាំង ហើយមិនយូរប៉ុន្មានក៏ មានផ្កាយរណបឈ្លបការណ៍អាមេរិកាំងហោះកាត់ពីលើថតមីស៊ីលនោះមែនហេតុដែលអនុញ្ញាតឲ្យភាគីរុស្ស៊ីបរិហារអាក្រាតប្រតិបត្តិការបំពេញដោយផ្កាយរណបអាមេរិកាំង រួចកំណត់បានយ៉ាងទៀងទាត់អំពីកម្ពស់ហោះ និងផ្លូវហោះរបស់វានៅពីលើដែនដីរុស្ស៊ី។
ពិតជាយោងលើទិន្នន័យផ្តល់ដោយ ផ្កាយរណបខ្លួនដែលបណ្តាញឈ្លបការណ៍ អាមេរិកាំងថ្ងៃកន្លងទៅទម្លាយដំណឹងថា រុស្ស៊ីចាប់ផ្តើមដឹកមីស៊ីល Iskander ទៅ កាន់ខេត្ត Kaliningrad ។ មូស្គូធ្លាប់បានឲ្យ ដឹងថា មីស៊ីលនេះអាចជាប្រតិកម្មទល់នឹងបក្សសម្ព័ន្ធអូតង់ដែលនៅតែបន្តដំឡើង ខែលមីស៊ីលប្រឆាំងមីស៊ីលនៅលើដែនដីប៉ូឡូញ ខែលដែលរុស្ស៊ីចាត់ទុកជាគ្រោះថ្នាក់ឥតប្រកែកបានដល់សន្តិសុខជាតិ ខ្លួន។
កន្លងមកមានសេចក្តីប្រកាសមួយបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីប្រជា ពលរដ្ឋដោយបានបញ្ជាក់ថា សង្គ្រាមនុយ ក្លេអ៊ែរនឹងកើតឡើងក្នុងពេលឆាប់ៗ។
ការប្រកាសខាងលើស្របពេលដែល ភាពតានតឹងកំពុងតែកើនខ្លាំងឡើងនៅ មជ្ឈិមបូព៌ា។
យោងតាមប្រភពព័ត៌មានពី Metro ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទបានស្នើច្បាប់ព្យួរកិច្ចព្រម ព្រៀងទីក្រុងមូស្គូ-ក្រុងវ៉ាស៊ីនតោន ចំពោះ ការបោះបង់ចោលនូវលោហធាតុសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។
មន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា ជម្រកក្រោមដីត្រូវបានគេសាងសង់ រួចរាល់ហើយដែលវាអាចផ្តល់ទីលំនៅដល់ មនុស្សចំនួន១២លាននាក់ដែលនេះគឺល្មម គ្រប់គ្រាន់សម្រាប់ចំនួនប្រជាជននៅក្នុង ទីក្រុងមូស្គូទាំងអស់។
សមាគមគ្រប់គ្រងកងទ័ព Arms Control Association បាននិយាយថា សហរដ្ឋ អាមេរិក និងរុស្ស៊ីនៅតែបន្តបញ្ជូនគ្រាប់យុទ្ធ សាស្ត្រច្រើនជាង១.៥០០គ្រាប់តាមយន្តហោះទម្លាក់គ្រាប់បែកពីរបីរយគ្រឿង និង គ្រាប់មីស៊ីលដែលច្រើនជាងការចាំបាច់ឆ្ងាយ ណាស់ដើម្បីទប់ស្កាត់ការវាយប្រហារដោយ អាវុធនុយក្លេអ៊ែរ ហើយម្យ៉ាងទៀតនោះពួក គេកំពុងតែធ្វើប្រព័ន្ធដឹកជញ្ជូនអាវុធនុយក្លេអ៊ែរឲ្យកាន់តែទំនើបខ្លាំងឡើង។
កន្លងមកប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានបង្កឲ្យពិភពលោកកាន់តែព្រួយបារម្ភ ដោយយល់ថា ប្រទេសនេះបានត្រៀម លក្ខណៈធ្វើសង្គ្រាមលោកលើកទី៣ដោយប្រទេសនេះបានចាប់ផ្តើមធ្វើលំហាត់សមជម្លៀសពលរដ្ឋជាង៤០លាននាក់នៅទូទាំង ប្រទេសចាប់ពីថ្ងៃទី៤ ខែតុលា៕
ដោយ៖ ម៉ែវ សាធី












