ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោក ហើយបានជិះម៉ូតូរេចង្កូតពេញផ្លូវជ្រុលទៅបុកក្បាលនាគពុះចែកផ្លូវពេញទំហឹង បណ្តាលឲ្យរបួសបែកក្បាលសន្លប់ស្ដូកស្ដឹង កាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃ១៦ ខែតុលា ឆ្នាំ២០១៦ ទុលមុខនិងស្ថានទូតឡាវ ផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់។
ជនរងគ្រោះដែលជួបហេតុការណ៍គ្រោះថ្នាក់ដោយខ្លួនឯងនោះមិនត្រូវបានស្គាល់អត្តសញ្ញាណ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុគេបាឃើញបុរសម្នាក់ អាយុប្រហែល២៥ឆ្នាំ មិនដឹងថាចេញពីផឹកស៊ីនៅកន្លែងណានោះទេ គឺជិះម៉ូតូម៉ាក ឃ្លីក ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ1AG-4890 បានធ្វើដំណើរតាមផ្លូវម៉ៅសេទុង ពីលិចទៅកើតក្នុងល្បឿនលឿន និងស្រវឹងស្រាផងនោះ ខណៈមកដល់ចំណុចកើតហេតុក៏ស្រាប់តែ រេចង្កូត ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យក្បាលនាគវៀចខុសទ្រង់ទ្រាយដើមអស់មួយកង់ ។ ដោយ ឡែកអ្នកជិះម៉ូតូរងរបួសបែកក្បាលសន្លប់ស្ដូកស្ដឹងនៅនិងកន្លែងកើតហេតុតែម្ដង ។ ក្រោយមកជនរងគ្រោះក៏ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន ហុង ហាក់ ចំណែកម៉ូតូរងកាខូចខាតខ្ទេចមួយកំណាត់ខាងមុខ ។
ក្រោយពេលកើតហេតុម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បី រងចាំម្ចាស់យកឯកសារមកនិងប្រគល់ឲ្យម្ចាស់វិញ៕
...
ដោយ៖ ជីម ភារ៉ា ដង្កោ