បើករថយន្តត្រឡប់មកពីខេត្តព្រះសីហនុវិញ ធ្លាក់ផ្លូវក្រឡាប់ផ្ញាជើង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រថយន្តឡិចស៊ីសមួយគ្រឿងដែលបើកបរដោយជនជាតិចិនម្នាក់ក្នុងល្បឿនលឿនរេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ញាជើងឡើងលើ កាលពីម៉ោង៤ និង៥០នាទីទាបភ្លឺថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភួមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកឡិចសុីស RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2W-1201 ធ្វើដំណើរពីខេត្តព្រះសីហនុទៅភ្នំពេញក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើដោយផ្លូវងងឹតផងនោះក៏បានរេចង្កូធ្លាក់ថ្នល់ក្រឡាប់ខ្លួនឯងផ្ញាជើងឡើងលើតែម្តង សំណាងដែរមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ។

ក្រោយកើតហេតុអ្នកបើកបរជាជនជាតិចិនបានរត់គេចខ្លួនបាត់ ចំណែករថយន្តត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា៕

fb_img_1476686514113 fb_img_1476686518919

...

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print