រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ជប៉ុនបានប្រកាសមិនឲ្យមានវត្តមានទូរស័ព្ទស្មាតហ្វូនម៉ាក Samsung Galaxy Note 7 នៅលើ យន្តហោះឡើយដោយព្រួយបារម្ភពីសុវត្ថិភាពដោយសារ Samsung Galaxy Note 7 អាចបង្កជាអគ្គិភ័យ។
កាលពីសប្តាហ៍មុនក្រសួងដឹកជញ្ជូន របស់ជប៉ុនគ្រាន់តែព្រមាននិងស្នើឲ្យក្រុមហ៊ុនអាកាសចរណ៍ប្រាប់អ្នកដំណើរឲ្យបិទ ទូរស័ព្ទមិនឲ្យបញ្ចូលថ្ម Samsung Galaxy Note 7 នៅលើយន្តហោះ ប៉ុន្តែពេលនេះក្រសួងបានប្រាប់មិនឲ្យមានវត្តមានSam- sung Galaxy Note 7 ទាំងស្រុងនៅលើ យន្តហោះតែម្តង ។
ក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំរបស់កូរ៉េខាងត្បូងម៉ាក Samsung បានប្រមូលយកទូរស័ព្ទ ស្មាតហ្វូនម៉ាកSamsung Galaxy Note 7 ត្រឡប់មកវិញទាំងអស់ ក្រោយពេលមាន របាយការណ៍ថា មានករណីផ្ទុះថ្មសាក និងបង្ក ជាអគ្គិភ័យពីសំណាក់ Samsung Galaxy Note 7 ហើយថែមទាំងបង្កឲ្យមានរបួសស្នាមទៀតផង ហើយក្រុមហ៊ុន Samsungឈប់ផលិតទូរស័ព្ទស្មាតហ្វូនម៉ាកSamsung Galaxy Note 7 តែម្តង ។
មុនការប្រកាសរបស់ជប៉ុន សហរដ្ឋ អាមេរិកក៏បានចេញសេចក្តីប្រកាសហាមមិនឲ្យប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនម៉ាក Samsung Galaxy Note 7នោះដែរ ហើយប្រសិនបើនរណាម្នាក់នៅតែព្យាយមប្រើ នោះនឹងត្រូវផាកពិន័យ ថែមទាំងរឹបអូស យកទូរស័ព្ទទៀតផង ។ ទូរស័ព្ទស៊េរីថ្មីនេះ មានលេចឮដំណឹងពីការផ្ទុះថ្មជាញឹកញាប់ធ្វើឲ្យអ្នកប្រើប្រាស់ព្រួយបារម្ភ ៕
ដោយ៖ ដេវីត