ខេត្តកំពង់ស្ពឺ៖ ផ្ទះសម្បែងនិងស្រែស្រូវ របស់ប្រជាពលរដ្ឋជាច្រើនគ្រួសារបាន ប្រឈមនឹងការលិចលង់ដោយសារជន់លិច ខណៈមេឃធ្លាក់ភ្លៀងបន្តបន្ទាប់ធ្វើឲ្យបាក់ ទំនប់(ស្លាដែលជាទំនប់ស្តុកទឹកធំជាងគេ ។
ប្រជាពលរដ្ឋបាននិយាយឲ្យដឹងថាការបាក់ទំនប់ធំជាងគេនេះមកពីមេឃភ្លៀងជាបន្តបន្ទាប់គ្នាហើយការលិចនេះជាច្រើន ភូមិផងដែរស្ថិតនៅក្នុងស្រុកគងពិសី ខេត្ត កំពង់ស្ពឺ ។ ទំនប់ដែលទឹកហូរបាក់នោះឈ្មោះ(ស្លា) ស្ថិតនៅក្នុងភូមិស្វាយ ឃុំ ស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ គេឃើញ លោក វ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺចុះទៅពិនិត្យនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងការជន់លិចដោយ ជំនន់ទឹកភ្លៀងនេះ ។
លោកអភិបាលខេត្តបានជំរាបជូនដល់ពលរដ្ឋតាមមូលដ្ឋានខាងលើថាពេលនេះសន្ទុះទឹកជំនន់ទឹកភ្លៀងបានហក់ឡើងខ្លាំងគួរឲ្យកត់សម្គាល់ ដែលអាចបណ្តាលឲ្យ កើតមានបញ្ហាផ្សេងៗជាយថាហេតុដែល កើតឡើងពីជំនន់ទឹកភ្លៀងនេះ ។
ក្នុងនោះផងដែរលោកអភិបាលខេត្តបានណែនាំដល់គ្រប់អាជ្ញាធរពាក់ព័ន្ឋជាពិសេសអាជ្ញាធរដែនដី ស្រុក ឃុំ ភូមិ ត្រូវតាមដានសភាការណ៍ទឹកជំនន់ហើយត្រូវតាមដានឲ្យបានជាប់ជាប្រចាំក្នុងករណីត្រូវការជំនួយសង្រ្គោះបន្ទាន់ណាមួយប្រញាប់រាយការណ៍មកខេត្តដើម្បីលោកមានវិធានការជួយ សង្រ្គោះ និងប្រុងប្រយ័ត្នថែមទៀតព្រមទាំងជួយគ្នាទប់ទឹកសម្រាប់បង្កបង្កើតផល ពេលដែលទឹកស្រកវិញទប់ទំនប់ (ស្លា) នេះរក្សាទុកឲ្យដូចដើមវិញជាង១០លានម៉ែត្រគីប ។
លោក ញ៉ាញ់ ជៀបហ៑ង ប្រធានមន្ទីរ ធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺបានប្រាប់តាមទូរស័ព្ទថាពេលនេះទឹកបានហក់ឡើងពេញព្រៀបរយៈពេល៣ថ្ងៃនេះលើសកម្រិតយើងចាំបាច់ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការទប់ស្កាត់ ។
មហាជនក៏ដូចជាពលរដ្ឋតាមបណ្តា មូលដ្ឋានខាងលើបានសំដែងនូវការកោតសរសើដល់លោកអភិបាលដែលបានឆ្លៀតពេលវេលាដ៏មមាញឹកក្នុងនាមថ្នាក់ដឹកនាំខេត្តចុះមកជម្រាបដំណឹងដល់បងប្អូន ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់បង្ការការ ពារខ្លាចក្រែងប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើជួបប្រទះរឿងអកុសលណាមួយដែលកើតឡើងពីជំនន់ទឹកភ្លៀងនេះ ។ ក្នុងនោះ ប្រជាពល រដ្ឋក៏បានសំដែងនូវការដឹងគុណចំពោះលោកអភិបាលក៏ដូចជាអភិបាលរងគ្រប់រូបព្រមទាំងថ្នាក់ដឹកនាំតាមបណ្តាស្រុកមន្ទីរជំនាញពាក់ព័ន្ឋដែលបានសួខសុខទុក្ខ របស់ពួកគាត់ ៕
ដោយ៖ សេនា សក្តិ
















