ភ្នំពេញ៖ ការប្រកួតបាល់ទាត់ជម្រើជាតិក្រុមកម្ពុជាប៉ះព្រុយណេ នៅល្ងាចនេះបានបញ្ចប់តង់ទី២ លទ្ធផល កម្ពុជា ៣ ព្រុយណេ ០ ក្នុងវគ្គជម្រុះAFF Suzuki Cup 2016។
៣គ្រាប់នៃការស៊ុតបញ្ចូលទីដោយ ប្រាក់ មុន្នី ឧត្តម (លេខ០៧) ២គ្រាប់ នៅនាទីទី៦ និងនាទីទី៤៣ , គ្រាប់ទី៣ របស់ កែវ សុខផង (លេខ១០)នៅនាទីទី៩។
គួរបញ្ជាក់ថា ក្រោយពីកម្ពុជាយកឈ្នះ ព្រុយណេ សល់មួយការប្រកួតទៀតទេ ប្រសិនប្រកម្ពុជាយកឈ្នះ ទីម័រឡេស្តេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមកីឡាជម្រើជាតិកម្ពុជាចំនួន ៥ម៉ឺនដុល្លារសម្រាប់ជាការលើកទឹកចិត្តដល់ក្រុមកីឡាករដែលខំប្រឹងប្រែងកន្លងមក។ នេះបើយោងតាមFacebook Page របស់ម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាផ្លូវការកាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ៕
...













