កម្លាំងអន្តរាគមន៍ក្រុងតាខ្មៅ ឃាត់ជនសង្ស័យរួម និងថ្នាំញៀន៣កញ្ចប់ធំ និងលុយដុល្លារ ក្លែងក្លាយ

ចែករំលែក៖

ក្រុងតាខ្មៅ ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ក្រុងតាខ្មៅចេញល្បាតប្រទះឃើញបុរសម្នាក់កំពុងអង្គុយលើម៉ូតូ ដោយមានការសង្ស័យក៏សាកសួរនិងឆែកឆេរក្នុងខ្លួនជននេះក៏ឃើញមានម្សៅញៀន៣កញ្ចប់ធំនិងលុយដុល្លារក្លែងក្លាយ ។

ហេតុការណ៍នេះកើតនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង២៣និង៣០នាទី
នៅផ្លូវលេខ១០៧ ភូមិ-សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះពេជ្យ សារី ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិក្រពើហាកើត សង្កាត់ព្រែក ប្ញស្សី ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ សមត្ថកិច្ចដកហូតបានវត្ថុតាងជាក់ស្តែង រួមមាន ម្សៅក្រាមពណ៌ស ចំនួនបីកញ្ចប់ធំ ម៉ូតូ១គ្រឿង ម៉ាកC125 ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ស្លាក លេខភ្នំពេញ១AO-៩៨៤៧ កាបូបលុយពណ៌ខ្មៅចំនួន១ និងលុយដុល្លារក្លែងក្លាយចំនួន ៦៥ដុល្លារ ។

ជនសង្ស័យបានឆ្លើយថា ថ្នាំញៀនខាងលើគឺបានពីឈ្មោះម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ នៅម្តុំ ស្ទឹងមានជ័យបានឲ្យមកគាត់ដើម្បីទុកប្រើប្រាស់ផ្ទាល់ខ្លួន ។

បច្ចុប្បន្នកម្លាំងនគរបាលកំពុងកសាងឯកសារតាមនីតិវិធី ៕

tonglang1

tonglang3

...

ដោយ ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print