ខេត្តស្ទឹងត្រែង៖ ស្ពានមួយខ្សែប្រវែងជាង២០ម៉ែត្រ ទទឹង៤ម៉ែត្រ ឋិតក្នុងភូមិលុន ឃុំសេកុង ស្រុកសៀមប៉ាង ត្រូវបានបាក់ដោយសារដីច្រាំងស្រុត បង្កការស្ទះចរាចរណ៍ចេញ-ចូលរបស់ប្រជាពលរដ្ឋ ។
លោកចាន់ សុខា មេឃុំសេកុងបានឲ្យដឹងថា ស្ពានមួយខ្សែនេះមានការទ្រុឌទ្រោមជាយូរមកហើយ តែអាជ្ញាធរ មិនអើពើយកចិត្តទុកដាក់ឡើយ ។ ស្ពាននេះសាងសង់ឡើងប្រើថវិការមូលនិធិឃុំសេកុង ។ លោកបន្តថា ស្ពាននេះបាក់បណ្តាលមកពីដីបាក់ស្រុត ទើបធ្វើឲ្យស្ពានមួយខ្សែនេះ ដាច់ចេញពីគ្នា ។
បច្ចុប្បន្នប្រជាពលរដ្ឋបាននាំគ្នាជួសជុលបណ្តោះអាសន្នសម្រាប់ចរាចរណ៍ចេញ-ចូល ៕
...
ដោយ ៖ មាស សុផាត