យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៦៥គ្រាប់ប្រមូលបាននៅឃុំតាលោ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៦៥គ្រាប់ ត្រូវបានកម្លាំងអង្គការហេលឡូត្រាស់ (Hello Trace) កម្លាំងសមត្ថកិច្ចនគរបាលស្រុកបាកាន ប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ សហការជាមួយប្រជាពលរដ្ឋចំនួន៧ភូមិ ប្រមូលយកទៅកម្ទេចចោលតាមបច្ចេកទេស របស់មន្រ្តីជំនាញ ។

ប្រតិបត្តិការខាងលើនេះប្រព្រឹត្តឡើងតាំងពីថ្ងៃទី១២រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ តាមតំបន់នានាស្ថិតក្នុងភូមិប្រហាល ភូមិសំសាន្ត ភូមិព្រែកកន្ទួត ភូមិបោសគរ ភូមិបឹងកក់ ភូមិព្រៃកន្ទួត ភូមិតាំងគោក និងភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកអនុសេនីយ៍ឯក រ៉ង សុវណ្ណរឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ បានឱ្យដឹងនៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះថា កិច្ចសហការរវាងកម្លាំងអង្គការ ហេលឡូត្រាស់ (Hello Trace) កំលាំនគរបាលស្រុក ប៉ុស្ដិ៍រដ្ឋបាលតាលោនិងប្រជាពលរដ្ឋខាងលើ លទ្ធផលប្រមូលបានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់នៅពីសម័យកាលសង្គ្រាមបានចំនួន ៦៥គ្រាប់ ។  លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបន្តថា រយៈពេល៩ថ្ងៃកន្លងមកនេះ កម្លាំងធ្វើការរុករកនិងប្រមូលបានគ្រាប់ទាំងចំនួន ៦៥គ្រាប់ គឺប្រភេទគ្រាប់ដូចជា ទី១- ម៉ូទ័រ ៦០មីលីម៉ែត្រចំនួន១គ្រាប់ ទី២-T ៦៩ចំនួន៨គ្រាប់ ទី៣-៦០មីលីម៉ែត្រចំនួន១១គ្រាប់ ទី៤- ៧២Aចំនួន៣គ្រាប់ ទី៥- ម៉ូទ័រ ២មីលីម៉ែត្រចំនួន១គ្រាប់ ទី៦- PG7 ចំនួន ១៧គ្រាប់ ទី៧- PG2 ចំនួន២គ្រាប់ ទី៨- RGD5ចំនួន១គ្រាប់ ទី៩-៨២មីលីម៉ែត្រចំនួន១០គ្រាប់ ទី១០- F1ចំនួន ១គ្រាប់ ទី១១-៨២,២ចំនួន២គ្រាប់ ទី១២- B40ចំនួន៣គ្រាប់ ទី១៣- B40,5ចំនួន៣គ្រាប់ ទី១៤- M46ចំនួន២គ្រាប់ ។

លោក អនុសេនីយ៍ឯកបន្តទៀតថា គ្រាប់យុទ្ធមិនទាន់ផ្ទុះទាំង ៦៥គ្រាប់នេះ កម្លាំងជំនាញ អាជ្ញាធរមានសមត្តកិច្ចបានសហការគ្នារុករកប្រមូលមកពីតាមតំបន់នានាទាំង៧ភូមិនៃឃុំតាលោខាងលើនេះ ខណៈដែលប្រជាពលរដ្ឋធ្វើស្រែចំការប្រទះឃើញនាពេលកន្លងមកចំនួនតូច ហើយអាជ្ញាធរមានសមត្ថកិច្ចនិងមន្រ្តីបច្ចេកទេសរកឃើញជាបន្តបន្ទាប់ ហើយបានប្រគល់ឲ្យ មន្រ្តីអង្កការ(ហេលឡូត្រាស) យកទៅដើម្បីធ្វើការកម្ទេចតាម និតិវិធីក្នុងនោះកបានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្រែងប្រទះឃើញនៅថ្ងៃក្រោយៗ ទៀតនោះ ត្រូវតែផ្ដល់ព័ត៌មានមកអាជ្ញាធរមានសមត្តកិច្ចកុំខាន ៕

min-1 min-2 min-3

...

ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print