អង្គការទស្សនៈពិភពលោក សហការជាមួយអាជ្ញាធរខណ្ឌមានជ័យចុះពិនិត្យផ្ទាល់តំបន់លិចទឹកផ្ទះពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ទឹកបានជន់លិចផ្ទះប្រជាពលរដ្ឋរស់នៅក្រុម៣ និងរហូតក្រុម៧ ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយដោយមិនអាចទ្រាំអង្គុយមើលផលលំបាក់របស់បងប្អូនពលរដ្ឋរងគ្រោះ ដោយទឹកជំនន់នោះ គេបានឃើញក្រុមគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយលោក ពេជ្រ កែវមុនី ប្រធានគណៈបញ្ជាការ និងជាអភិបាល នៃគណៈអភិបាលខណ្ឌ និងលោក ឌី រត័្នខេមរុណ អភិបាលរងខណ្ឌ ព្រមទាំងលោកចៅសង្កាត់ចាក់អង្រែលើផងដែរនោះ បានចុះដល់តំបន់ទឹកលិច។
ដោយឡែកនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ លោកឌី រត័្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌបានសហការជាមួយអង្គការទស្សនៈពិភពលោក ចុះពិនិត្យផ្ទាល់ដល់តំបន់ផ្ទះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់លិចផ្ទះដែលមាន២៥៣គ្រួសារអាចជួបបញ្ហាសុខភាព។
លោកឌី រត័្ឋ ខេមរុណ តំណាងឲ្យលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យបានឯកភាពគ្នាជាមួយអង្គការទស្សនៈពិភពលោក(World Vision) ដូចជា៖ ការរៀបចំឲ្យមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យសុខភាពជូនដល់បងប្អូនប្រជាពលរដ្ឋ២៥៣គ្រួសារ។ រៀបចំអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជាដោយសហការជាដៃគូរ និងអំណោយរបស់អង្គការទស្សនៈពិភពលោក ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះមានដូចជា៖ គ្រឿងឧបភោគ បរិភោគ និង សម្ភារៈសិក្សាដល់កុមារ។
ប្រភពពីមន្ត្រីសាលាខណ្ឌបានឲ្យដឹងថា ក្រោយពីឯកភាពគ្នាខាងលើក្រុមការងារក៏ បានចុះសំណេះសំណាលដល់ខ្នងផ្ទះពលរដ្ឋរងគ្រោះពីបញ្ហាសុខភាព និងការរស់នៅរបស់ បងប្អូនពលរដ្ឋនៅក្នុងតំបន់រងគ្រោះនោះផងដែរ ៕

as-1-24 r34-2

...

តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print