ចែស្រ៊នឈ្មួញដឹកឈើខុសច្បាប់យ៉ាងសកម្មប្រចាំខេត្តកំពង់ធំត្រូវសមត្ថកិច្ចមេព្រៃកំពង់ថ្មបង្ក្រាប

ចែករំលែក៖

ខេត្តកំពង់ធំៈ បទល្មើសព្រៃឈើ ត្រូវបានគេប្រទះឃើញមានការដឹកជាហូរហែរ ដោយមានការបង្កប់វីធីសាស្រ្តនិងប្រើល្បិចផ្សេងៗ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ក្រោមរូបភាពដឹកជំនៀរឈើ និងដឹកអុស តែធាតុពិតក្នុងរថយន្តមានការដឹកឈើដោយខុសច្បាប់របស់ឈ្មួញ ដាក់តាមដេប៉ូយ៉ាងរំភើយ តែទោះជាយ៉ាងណានោះ ក៏នៅតែមានការសង្ស័យថា ហេតុអ្វីបានជាអាចឆ្លងកាត់សង្កាត់មេព្រៃជាច្រើនដំណាក់កាល និងសមត្ថកិច្ចបរិស្ថាន និងកងកម្លាំងជាច្រើនដែលបណ្តាក់គ្នាតាមផ្លូវដូចខ្យងនោះ ។
ជាក់ស្តែងរថយន្តរបស់លោកស្រី ហោ គឹមស្រ៊ន និងប្តីឈ្មោះ ថា គឺជាឈ្មួញច្រេះចាប់ ដឹកឈើខុសច្បាប់យ៉ាងសកម្មប្រចាំខេត្តកំពង់ធំ ដែលត្រូវបានដឹកចេញពី ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានដឹកឈើប្រភេទលេខ២ ចំណុះ៣ម៉ែត្រ៨៥២ផ្លាន តាមរយះរថយន្តកូរ៉េ៣តោនកន្លះ ក្បាលសរត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ ៣C-៦០០៣ ត្រូវបានសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ចាប់បាននៅចំណុចស្ពានខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំនៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៦ និងត្រូវម្ចាស់ចូលខ្លួនដោះស្រាយផាកពិន័យតាមផ្លូវច្បាប់នៅ កាលពីព្រឹកថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០១៦ ក្នុងទឹកប្រាក់ ១២.១៣៣.៨០០រៀល។
តាមប្រភពព័ត៌មានច្បាស់ការ បានឲ្យដឹងថា ឈ្មួញឈើដុះស្លែរឈ្មោះ ហោ គឹមស្រ៊ន ហៅចែស្រ៊ន គឺជាឈ្មួញឈើខុសច្បាប់ដ៏សកម្ម បានដឹកឈើជារៀងរាល់ថ្ងៃ តាំងពីផ្លូវរាបរហូតដល់ផ្លូវក្លាយជាបាយខុម ពីមួយឆ្នាំទៅមួយឆ្នាំដោយមិនខ្លាចញញើតច្បាប់ សម្រាប់ដឹកឈើដាក់ដេប៉ូឈើឈ្មោះ ចែម៉ៅ ជាម្ចាស់ដេប៉ូស្ថិតនៅ ភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឈ្មួញនេះត្រូវបានដឹកខួបប្រាំងខួបវស្សា តែពុំដែលឃើញមានការចាប់ឬទប់ស្កាត់នោះទេ តែការចាប់លើកគឺដោយសារតែមានការទើសទាល់ពីសំណាក់អ្នកសារព័ត៌មាន ដែលបានរាយការណ៍ពីសកម្មភាពដឹកឈើរបស់ ចែ ហោ គឹមស្រូន ទើបសម្រេចចិត្តចុះចាប់ទាំងបង្ខំចិត្ត។
អ្នកសារព័ត៌មាន បានព្យាយាមធ្វើការទំនាក់ទំនង ជាមួយលោកស្រី ហោ គឹមស្រ៊ន ដែលជា ម្ចាស់រថយន្តដឹកឈើ ដើម្បីសុំការបំភ្លឺពីករណីដែលឈានទៅដល់ការចាប់រថយន្តដឹកឈើ តែលោកស្រីទទួលទូរស័ព្ទហើយ បែរជាមិននិយាយអ្វី ក្រោយមកក៏បានបិទទូរស័ព្ទមិនអាចហៅចូលបាន ៕

photo_2016-10-19_11-40-38-768x576 photo_2016-10-19_11-40-46-768x576 photo_2016-10-19_11-40-48-768x576

...

ប៊ុនរិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print