ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ សមាជិក សមាជិការដ្ឋសភា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ នៅស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ការសោយព្រះទីវង្គតរបស់ព្រះអង្គ គឺជាការបាត់បង់យ៉ាងធំធេងរបស់ប្រទេសថៃនិងប្រជាជនថៃទូទាំងប្រទេស ក៏ដូចមិត្តភ័ក្រ្ក សកលលោកផងដែរ។
សូមដួងព្រះវិញ្ញាណក្ខក្ធរបស់ព្រះអង្គយាងទៅសោយសុខ ក្នុងសុគតិភពជានិរន្តតរៀងទៅ៕
...