សហព័ន្ធកីឡាបាល់ទះកម្ពុជាដាក់ក្រុមចំនួន២៤រាជធានី-ខេត្តនិងក្រសួងពីរចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោក បឹង គឹមតោ អគ្គលេខា ធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១សហព័ន្ធបានរៀបចំក្រុមកីឡាករកីឡាការិនីបាល់ទះមកពី២៤រាជធានី-ខេត្ត និងក្រសួងចំនួន២គឺក្រសួងការពារជាតិនិង ក្រសួងមហាផ្ទៃបានបែងចែកជា៣វិញ្ញាសាគឺវិញ្ញាបាល់ទះបុរស វិញ្ញាបាល់ទះនារី និងវិញ្ញាសាបាល់ទះឆ្នេរខ្សាច់បុរសមានអត្ត ពលិកសរុប៣២៥នាក់ក្នុងនោះមានស្រី ១០៧នាក់ ។

លោកអគ្គលេខាធិការសហព័ន្ធរូបនេះបានបញ្ជាក់ថា វិញ្ញាសាបាល់ទះបុរសមាន ចំនួន១៩ក្រុមចែកជា៤ពូលក្នុងមួយពូលៗយើងជ្រើសរើសយកតែ២ក្រុមប៉ុណ្ណោះ ដើម្បីឡើងទៅប្រកួតវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ។ វិញ្ញាសាបាល់ទះនារីមាន៩ក្រុមចែកចេញជា២ពូលក្នុងមួយពូលៗជ្រើសរើសយកតែ២ក្រុមដែលមានពិន្ទុខ្ពស់ជាងគេឡើងទៅ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវិញ្ញាសា បាល់ទះឆ្នេរខ្សាច់ មាន៥ក្រុមត្រូវប្រកួត វិលជុំសន្សំពិន្ទុ បើក្រុមណាមានពិន្ទុច្រើនជាងគេនឹងគ្រងតំណែងជើងឯកប្រចំាំ ឆ្នាំ២០១៦ ។ រីឯទីលានប្រកួតធ្វើនៅនាទីលានបាល់ទះវី សាខាថ្មីនៅទួលគោក ៕

14670859_1504570976236178_5367115566681626678_ndsc_0167-800x445

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print