ខេត្តកំពង់ធំ៖ កាលពីនៅវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ មានហេតុកាណ៍ដ៏ភ្ញាក់ផ្អើលមួយដោយសារ បុរសម្នាក់ផឹកស្រាស្រវឹងហើយចុះងូតទឹកស្ទឹងសែនហែលមិនរួចក៏លង់ទឹកស្លាប់ ស្ថិតនៅភូមិប្រឡាយ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានម្ដាយជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសោម សំ ហៅថោង ថាត អាយុ៣៨ឆ្នាំ ភេទប្រុស នៅភូមិឃុំកើតហេតុខាងលើ ជាកូនរបស់គាត់បានផឹកស្រាស្រវឹងជាប្រចាំលុះដល់ថ្ងៃកើតហេតុកូនបានផឹកស្រាស្រវឹងរួចចុះមុចទឹកស្ទឹងសែនក៏លង់ទឹកស្លាប់តែម្ដង។
សមត្ថកិច្ចនគរបាលស្រុកបានប្រាប់ថា ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងជំនាញប៉ុស្តិ៍រដ្ឋបាលបានសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យនិងធ្វើកុសលវិច័យឃើញថា មិនមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងអំពើឃាតកម្មនោះឡើយ ទើបសន្និដ្ឋានថា រងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនរួចប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
...
ដោយ៖ ប៊ុន រិទ្ធី