អាជ្ញាធរស្រុកអូរយ៉ាដាវនាំគ្រឿងចក្រទៅកកាយដាក់បង្ហូរទឹកជូនប្រជាពលរដ្ឋរួចហើយ

ចែករំលែក៖

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋភូមិគង ឃុំបាតេ ស្រុកអូរយ៉ាដាវ រងការរិះគន់លោកមេឃុំថា យកលុយពួកគាត់ចំនួន៤លានរៀល ទៅដោយមិនបានធ្វើអ្វីសោះ ការលើកឡើងរបស់ប្រជាពលរដ្ឋនេះ គឺបន្ទាប់ពីលោក លី ធុជ ទេសរដ្ឋមន្ត្រីបេក្ខជនពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ខេត្តរតនគិរី បានដឹកនាំគណ:ប្រតិភូនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ ។

ប្រជាពលរដ្ឋបានលើកឡើងថា ពេលកន្លងទៅនៅក្នុងភូមិពួកគាត់មានគំរោងអភិវឌ្ឍន៍ផ្លូវលំមួយខ្សែក្រាលគ្រួសក្រហម ហើយថវិកាមិនគ្រប់សម្រាប់ដាក់លូបង្ហូទឹក ទើបរៃលុយប្រជាពលរដ្ឋចំនួន ៥ម៉ឺនរៀលក្នុងមួយគ្រួសារដើម្បីយកលុយនេះ ទៅទិញលូចំនួន ៨កង់ ដាក់បង្ហូទឹក លុយដែលរៃបានចំនួន ៥លានរៀលហើយលោកមេឃុំ យកទៅអស់ ចំនួន៤លានរៀលថាទៅទិញលូ ប៉ុន្តែយូខែហើយ មិនឃើញយកលូមកដាក់ទាល់តែសោះ ម្យ៉ាងទៀតពួកគាត់ខ្លាចទឹកហូរកាត់កន្លែងដែលត្រូវដាក់លូ ព្រោះទឹកហូរខ្លាំងច្រសដាច់ជាបណ្តើរៗហើយ ។

ចំពោះបញ្ហាលូបង្ហូរទឹកនេះដែរ លោក លី ធុជ ទេសរដ្ឋមន្ត្រី នឹងក្រុមការងារ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ បានធ្វើការដោះស្រាយជូនប្រជាពលរដ្ឋរួចហើយដោយមិនឲ្យប្រជាពលរដ្ឋចេញលុយសំរាប់ទិញលូនេះតទៅទៀតទេ ឯកឧត្តមព្រមទាំងក្រុមការងារបានជួលគ្រឿងចក្រ ទៅកកាយដាក់លូជូនប្រជាពលរដ្ឋរួចរាល់ហើយនៅថ្ងៃទី១៦ម្សិលមិញនេះ ។

មិនតែប៉ុណ្ណោះ លោកទេសរដ្ឋមន្ត្រី ក៏បានសន្យាជាមួយប្រជាពលរដ្ឋឃុំបាតេថា នឹងធ្វើប្រឡាយធារាសាស្ត្រមួយខ្សែរប្រវែងជាង៤គីឡូម៉ែត្របន្ថែមទៀត ដើម្បីយកទឹកសម្រាប់ផ្គត់ផ្គង់ដល់ការប្រកបរបរធ្វើស្រែ នឹងដើម្បីស្រោចស្របដំណាំផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ។

ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋនេះដែរ អ្នកយកព័ត៌មានមិនអាចសុំការពន្យល់បានទេ ពីលោក រម៉ាម យូត មេឃុំបាតេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល ៕

img-20161022-wa0049 img-20161022-wa0048 img-20161022-wa0047-1

...

ដោយ៖ វុទ្ធឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print