ផ្លូវលេខ៩៥កែង៣១០ក្លាយទៅជាកន្លែងតាំងលក់គ្រឿងសំណង់ និងដាក់ម៉ូតូសណ្តោងរ៉ឺម៉កពេញផ្លូវយ៉ាងអនាធិបតេយ្យសូមអាជ្ញាធរខណ្ឌចំការមនចាត់វិធានការផង

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋបានធ្វើការរិះគន់ ចំពោះអាជ្ញាធរ និងស្ថាប័ន ដែលពាក់ព័ន្ធ មិនបានពិនិត្យបញ្ហាសណ្តាប់ធ្នាប់ឲ្យមាន របៀបរៀបរយនៅតាមចិញ្ចើមផ្លូវ ព្រមទាំង តាំងលក់គ្រឿងសំណង់ និងលក់អីវ៉ាន់ ផ្សេងៗលយចេញមកលើចិញ្ចើមថ្នល់ ដើម្បីផលប្រយោជន៍ខ្លួនឯង មិនគិតពី សណ្ដាប់ធ្នាប់និងសោភណ្ឌភាពទីក្រុងឡើយ ។

បើយើងធ្វើដំណើរតាមផ្លូវលេខ៣១០កែងផ្លូវលេខ៩៥ យើងនឹងបានឃើញផ្ទះដាក់តាំងលក់គ្រឿងសំណង់យីហោមួយ អេង មានទីតាំងផ្ទះលេខ២០E0 និង ទីតាំងមួយទៀតមានយីហោលី ហេង បានដាក់តាំងលក់គ្រឿងសំណង់យ៉ាង អនាធិបតេយ្យលយចេញមកលើចិញ្ចើម ផ្លូវតែម្តង ហើយទីតាំងទាំងនេះស្ថិតនៅ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។ សកម្មភាពរំលោភ យកចិញ្ចើមផ្លូវនេះមិនមែនទើបតែកើតមាននៅពេលថ្មីៗនេះទេ គឺមានយូរណាស់មកហើយ ។

សកម្មភាពទាំងនេះធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការរអ៊ូរទាំចំពោះម្ចាស់អាជីវកម្ម ដែលបានយកចិញ្ចើមផ្លូវ និងចំណីផ្លូវធ្វើជាកម្មសិទ្ធិនេះជាហេតុធ្វើឲ្យអ្នកដំណើរថ្មើរជើងមិនមានចិញ្ចើមផ្លូវសម្រាប់ពួកគាត់ ដើរហើយត្រូវបង្ខំចិត្តដើរលើផ្លូវតែម្តងដែលនេះវាងាយបង្កគ្រោះថ្នាក់ជាយថាហេតុ សម្រាប់ពួកគាត់ ។ ម៉្យាងវិញទៀតវាបង្ក ឲ្យមានការកកស្ទះចរាចរណ៍ដោយសារតែ មានរថយន្តដឹកឥដ្ឋស៊ីម៉ងត៍មកដាក់នៅ ទីតាំងទាំងនេះផងដែរ ក្រៅពីនេះក៏នៅមានម៉ូតូសណ្តោងរ៉ឺម៉កម៉ូតូចាំដឹកអីវ៉ាន់ពីហាងទាំង២ខាងលើយកទៅដាក់ឲ្យម៉ូយឈប់ពេញផ្លូវទៀតផង ។

អ្នកធ្វើដំណើរនិងប្រជាពលរដ្ឋទើស ភ្នែកទើសច្រមុះក្នុងទង្វើនេះបាននាំគ្នានិយាយដោយសុំមិនបញ្ចេញឈ្មោះថា អាជ្ញាធរ ខណ្ឌចំការមន រួមទាំងស្ថាប័នពាក់ព័ន្ធមិនបានយកចិត្ដទុកដាក់ថែរក្សាសោភណ្ឌភាព និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវឱ្យបានល្អនោះទេ ។
នេះក៏ជាទង្វើមួយដ៏អាក្រក់របស់អាជីវករលក់គ្រឿងសំណង់ និងលក់របស់របរផ្សេងៗនៅតាមផ្ទះដែរ ។ ហេតុដូច្នេះហើយពួកគាត់ សូមឱ្យអាជ្ញាធរខណ្ឌចំការមន ជួយមើល ផងកុំទុកឲ្យនៅបែបនេះទៀតព្រោះវាធ្វើ ឲ្យប៉ះពាល់ខ្លាំងណាស់ដល់បញ្ហាសណ្តាប់ធ្នាប់សាធារណៈ ។

អាជ្ញាធរមានសមត្ថកិច្ចគួរតែរៀបចំ សណ្តាប់ធ្នាប់ទុកចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងដើរផងហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកប្រធានបទ “ទីក្រុងស្អាត រមណីយ ដ្ឋានស្អាត សេវាកម្មល្អ” មកប្រើឱ្យបានជាប់ ជានិច្ច មិនមែនពេលទឹកចូលច្រមុះទើបធ្វើនោះទេ ៕

chong-va-2 chong-va-3 chong-va-4 chong-va-1

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print