វិភាគព័ត៌មានអន្តរជាតិ៖ សហរដ្ឋអាមេរិកបង្ហាញក្តីព្រួយបារម្ភពីសង្គ្រាមបរមាណូកើតឡើងជាមួយរុស្ស៊ី

ចែករំលែក៖

សារព័ត៌មាន National Interest របស់ អាមេរិកបានបញ្ជាក់ថា អាមេរិកពិតជាព្រួយបារម្ភយ៉ាងខ្លាំងពីសង្គ្រាមបរមាណូកើតឡើង ជាមួយរុស្ស៊ីដោយសារតែមូលនិធិនិងការចំណាយរបស់អាមេរិកមានច្រើនលើស លប់សម្រាប់យោធារបស់ប្រទេសសម្ពន្ធ មិត្ត។

ភាពតានតឹងនៅក្នុងទំនាក់ទំនងរវាង រុស្ស៊ីនឹងអាមេរិករយៈពេលកន្លងមកកាន់ តែគ្រោះថ្នាក់ដោយសារតែការប្រឈមមុខរវាងប្រទេសមហាអំណាចទាំងពីរខ្លាំងជាង កាលពីសង្ក្រាមត្រជាក់ទៅទៀត។ មូលហេតុ គឺដោយសារតែជញ្ជីងអំណាចរវាងរុស្ស៊ី នឹងណាតូមានភាពមិនស្មើគ្នា។ ការបិទផ្លូវដោះដូរព័ត៌មានក៏ដូចជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីជាកត្តាដែលធ្វើឲ្យមានការប្រឈមមុខកាន់តែគ្រោះថ្នាក់។

ដូច្នេះប្រសិនបើសង្គ្រាមកើតឡើងមិនត្រឹមតែកើតឡើងនៅក្នុងតំបន់អឺរ៉ុបខាងកើត នោះឡើយគឺអាចរាលដាលទៅជាសង្គ្រាមបរមាណូ។ នៅក្នុងមជ្ឈមណ្ឌុលស្រាវជ្រាវ Brookings របស់អាមេរិកបានឲ្យដឹងថា តាមការប្រកាសរបស់មេទ័ពណាតូលោក Richard Shirreff បានប្រកាសថា ក្រោយ សង្គ្រាម Gruzia បានបង្ហាញយ៉ាងច្បាស់ពីភាពទន់ខ្សោយរបស់ណាតូក្នុងការប្រតិកម្ម ជួយដល់ប្រទេសនោះ។

លោក Richard Shirreff បញ្ជាក់ថា រុស្ស៊ីអាចនឹងឈ្លានពានប្រទេសតំបន់សមុទ្រ បាល់ទិក ប៉ុន្តែលោកបានសរសើរដល់ ប្រទេសទាំងនោះដែលបានចូលរួនជាមួយអង្គការណាតូទាន់ពេលវេលា ហើយអំពាវនាវដល់ណាតូជួយការពារខ្លួនតាមរយៈ បញ្ជូនអាវុធនិងកងទ័ពទៅកាន់ព្រំដែនជាប់ រុស្ស៊ី។ លោក Richard Shirreff ក៏បានស្នើឲ្យបង្កើត៤កងពលប្រយុទ្ធបន្ថែមទៀតរបស់ ណាតូដើម្បីជួយដល់ទាហានអាកាស និងទាហានជើងទឹកត្រៀមលក្ខណៈធ្វើសង្គ្រាម។

ប៉ុន្តែណាតូអាចនឹងបរាជ័យប្រសិនបើអនុវត្តគម្រោងខាងលើដោយមូលហេតុ២៖

ទី១ នៅទីនោះមិនអនុញ្ញាតឲ្យមានទីតាំងជំនួយដោយសារតែច្រកផ្លូវសមុទ្រ របស់ប្រទេសសម្ពន្ធមិត្តត្រូវបានរារាំងនៅសមុទ្របាល់តិកដោយកាំជ្រួចការពារចល័ត របស់រុស្ស៊ី។ មួយវិញទៀតរុស្ស៊ីអាចនឹង វាយប្រហារដោយសារតែកម្លាំងទាំងនោះបំពានដែនអធិបតេយ្យរបស់រុស្ស៊ី។ អ្វីដែល គ្រោះថ្នាក់នោះគឺរុស្ស៊ីនឹងប្រើប្រាស់បរមាណូសម្រាប់វាយប្រហារ។

ទី២ គឺអាមេរិកត្រូវតែបង្កើនមូលនិធិ គ្រប់គ្រាន់សម្រាប់ជួយដល់សមាជិកណាតូ នៅអឺរ៉ុបដោយសារតែប្រទេសទាំងការមិនមានមូលនិធិគ្រប់គ្រាន់ដើម្បីការពារទៅលើការវាយប្រហារពីរុស្ស៊ី។ ក្នុងរយៈពេល១០ថ្ងៃមកនេះអាមេរិកបានបង្កើនជំនួយដល់ សម្ពន្ធមិត្តជាច្រើន ហើយនោះជាអម្រែក ដ៏ធ្ងន់សម្រាប់អាមេរិក។

ប៉ុន្តែនៅក្នុងគម្រោងរបស់ Richard Shirreff បានបង្ហាញតាមរយៈសៀវភៅ «សង្គ្រាមជាមួយរុស្ស៊ីនៅឆ្នាំ២០១៧» ដោយ សង្គ្រាមកើតឡើងដោយសារតែរុស្ស៊ីពង្រីក ព្រំដែន និងវាយប្រហារទៅលើប្រទេសជាសមាជិកណាតូ។

បើទោះបីយ៉ាងណាក្តីអាមេរិកមាន គម្រោងបង្ខំឲ្យរុស្ស៊ីដកទាហានចេញ (បរា ជ័យ) ដោយមិនចាំបាច់ចំណាយសូម្បីតែមួយគ្រាប់កាំភ្លើងក៏គ្មានដែរ។

ពេលនេះមានសញ្ញាជាច្រើនបានបង្ហាញ ថា អាមេរិកនិងរុស្ស៊ីកំពុងតែស្ថិតនៅមាត់ រណ្តៅនៃសង្គ្រាមក្នុងប្រទេសស៊ីរី។ ដើម្បី បង្ហាញថា ទីក្រុងវ៉ាស៊ីនតោនទើបជាអ្នក មិនចង់ឲ្យមានសង្គ្រាមកើតឡើង ប៉ុន្តែក៏ ត្រូវរង់ចាំភាគីរុស្ស៊ីដកខ្លួនចេញពីទីក្រុង ដាម៉ាកាសប្រទេសស៊ីរីដែរ។

ស្ថានភាពបច្ចុប្បន្នបានបង្ហាញឲ្យឃើញ ថា ការត្រៀមលក្ខណៈពីនយោបាយនិង ចិត្តសាស្ត្ររបស់លោកខាងលិចគឺពង្រីកការវាយប្រហារនៅក្នុងប្រទេសស៊ីរីក្នុងរយៈ ពេលខ្លី។ កន្លងមករដ្ឋមន្ត្រីការបរទេសអង់ គ្លេសបានប្រកាសថា ជម្រើសយោធាត្រូវបានលើកមកពិភាក្សាដើម្បីបញ្ចប់វិបត្តិនៅស៊ីរី។

កត្តាដែលធ្វើឲ្យស៊ីរីក្លាយទៅជាទីតាំង ដ៏ទាក់ទាញក្នុងការប្រឈមមុខដាក់គ្នារវាងអាមេរិកនឹងរុស្ស៊ីដោយសារតែនៅទីនោះមានហេតុផលជាច្រើនដើម្បីអាមេរិកទមា្លក់ កំហុសទៅឲ្យរុស្ស៊ីពីវិវាទដែលបានចាប់ ផ្តើមឡើង។

នៅក្នុងប្រទេសស៊ីរីអាមេរិកចង់បង្កឲ្យមានជម្លោះតែមិនចង់ឲ្យមានការវាយគ្នាជាមួយរុស្ស៊ីឡើយ។ ចំណុចទាំងនោះគឺគ្រប់គ្រាន់ដើម្បីធ្វើឲ្យទីក្រុងមូស្គូត្រូវតែយល់ ព្រមដកកម្លាំងទាហានរបស់ខ្លួនចេញពីស៊ីរី ដោយគ្មានលក្ខខណ្ឌណាមួយឡើយ។ ទាំង នោះជាយុទ្ធសាស្ត្រនយោបាយដែលអាមេរិកចូលចិត្តប្រើក្នុងការអូសទាញទីក្រុងមូស្គូ ឲ្យយល់ព្រម «លះបង់តូច» ដើម្បីរក្សាធំ។ លទ្ធផលទាំងនោះទើបស្ថិតនៅក្នុងគោលដៅចុងក្រោយរបស់អាមេរិក។

នៅពេលនេះរុស្ស៊ីបានបញ្ជូនអាវុធជាច្រើនទៅកាន់ប្រទេសស៊ីរី ហើយអាវុធទាំងនោះអាចសំដៅទៅលើប្រទេសណាតូ។ ទាំងនោះហើយបានបង្កឲ្យអង្គការអូតង់ សម្តែងការបារម្ភពីការចល័តនាវាចម្បាំង រុស្ស៊ីជាច្រើនគ្រឿងកាត់ក្បែរប្រទេសអឺរ៉ុប សំដៅទៅស៊ីរី។ អូតង់បារម្ភថា នាវាផ្ទុកយន្ត ហោះរុស្ស៊ីអាចនឹងលួចចូលទៅទម្លាក់គ្រាប់ បែកនៅស៊ីរីបាន។ សហភាពអឺរ៉ុបបានប្រជុំ គ្នាបន្តដាក់សម្ពាធលើរុស្ស៊ី។

អង្គការអូតង់មិនសូវទុកចិត្តរុស្ស៊ីទេ ទោះបីជារុស្ស៊ីនិងកងទ័ពស៊ីរីបានយល់ព្រម អនុវត្តបទឈប់បាញ់ដែលកំពុងតែមាននៅតំបន់អាឡិបនៅស៊ីរីពេលនេះក្តី។ កាល ពីពេលថ្មីៗនេះលោក ចេន ស្តូលតិនបឺរ ជាអគ្គលេខាធិការអូតង់បានសម្តែងការបារម្ភ ដោយប្រាប់ថា នាវាចម្បាំងរុស្ស៊ីកំពុងឆ្ពោះ ទៅមុខសំដៅទៅសមុទ្រមេឌីទែររ៉ាណេ។ អូតង់គិតថា នាវាទាំងនេះអាចចូលទៅ បង្កើនការវាយលុកនៅអាឡិបបាន។

កាលពីពេលថ្មីៗអង់គ្លេសបានសង្កេតឃើញវត្តមាននាវាចម្បាំងរុស្ស៊ី៨គ្រឿងក្នុងនោះមាននាវាផ្ទុកយន្តហោះ Amiral Kouznetsov។ ក្បួននាវាទាំងនេះធ្វើដំណើរ ឆ្ពោះទៅសមុទ្រមេឌីទែររ៉ាណេ។

រុស្ស៊ីប្រាប់កាលពីថ្ងៃសៅរ៍ដែរថា នាវា ផ្ទុកយន្តហោះខ្លួនមានផ្ទុកយន្តហោះ ប្រដេញ និងឧទ្ធម្ភាគចក្រច្រើនគ្រឿងធ្វើ ដំណើរទៅស៊ីរីដើម្បីពង្រឹងវត្តមានយោធា រុស្ស៊ីក្នុងតំបន់នោះ។ សម្រាប់អង់គ្លេស រុស្ស៊ីធ្វើសកម្មភាពយោធាបែបនេះដើម្បីចាំមើលប្រតិកម្មពីអូតង់។ ប្រទេសសមាជិកអូតង់កំពុងតាមដានសកម្មភាពយោធារុស្ស៊ី តទៅទៀត។

កាលពីពេលថ្មីៗសហភាពអឺរ៉ុបបាន ដំឡើងសំឡេងដាក់រុស្ស៊ីដោយគំរាមថា អាច ដាក់ទណ្ឌកម្មថ្មីៗទៀត ប្រសិនបើរុស្ស៊ីនៅតែបន្តបង្កបទឧក្រិដ្ឋទម្លាក់គ្រាប់បែក។ តាំងពីថ្ងៃ២២ ខែកញ្ញាមក ការទម្លាក់គ្រាប់បែកនៅតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមពីសំណាក់កងទ័ពស៊ីរីនិងរុស្ស៊ីបានសម្លាប់ ជនស៊ីវិលរាប់រយនាក់៕

image

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print