អភិបាលរងខេត្តពោធិ៍សាត់ដឹងនាំកម្លាំងចុះបង្រ្កាបការរុករានឈូកឆាយដីព្រៃខុសច្បាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ ដឹងនាំកម្លាំងចម្រុះ ចុះទប់ស្កាត់ និងបង្រ្កាបការរុករាន, ឈូកឆាយ, ហ៊ុមព័ទ្ធដីព្រៃយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ ក្នុងនោះកម្លាំងបានរុះរើលំនៅឋាន និងតម្រូវឲ្យប្រជាពលរដ្ឋរុះរើដោយខ្លួនឯងផងដែរ ។

ប្រតិបត្តិការណ៍នេះចាប់ផ្ដើមអនុវត្តន៍ឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចវាល២(UTM)លេខ 0339565.1394906 ស្ថិតក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញបានឲ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការសហការគ្នាក្នុងការចុះបង្រ្កាបការរុករាន,ឈូកឆាយ,ហ៊ុមព័ទ្ធដីព្រៃ,យកធ្វើជាកម្មសិទ្ធបុគ្គលដោយខុសច្បាប់ ដឹកនាំដោយលោកអភិបាលរងខេត្តពោធិ៍សាត់នេះ លទ្ធផលកម្លាំងសម្រេចអនុវត្តន៍ដោយរុះរើលំនៅដ្ឋានសង់លើតំបន់ហាមឃាត់៣ខ្នង។

ប្រភពព័ត៌មានខាងលើបន្តថាលំនៅដ្ឋាន(ផ្ទះ)ត្រូវបានកម្លាំងរុះរើទាំង៣ខ្នងនោះ សង់អំពីឈើទំហ៊ុម០៤ម៉ែត្រគុណ នឹង៥ម៉ែត្រ ប៉ុន្តែប្រភពពុំបានបញ្ជាក់ប្រាប់ថាផ្ទះនោះដំបូលប្រក់អ្វី,ជញ្ជាំងបាំងអ្វី,និងរនាបក្រាលអ្វីនោះទេ ហើយក្នុងនោះកម្លាំងក៍បានតម្រូវឲ្យប្រជាពលរដ្ឋនៅតំបន់នោះរុះរើដោយខ្លួនឯងចំនួន១០ខ្នងផ្ទះទៀត ដោយមានកិច្ចសន្យាលាយល័ក្ខណ៍អក្សរត្រឹមត្រូវផងដែរ ។

ប្រភពដដែលខាងលើនេះបន្តទៀតថា ជាបន្តមកទៀតកម្លាំងបានធ្វើការផ្សព្វផ្សាយផ្ទាល់មាត់នៅទីនោះ ដល់ពួកគាត់ដើម្បីឲ្យយល់អ្វីទៅជាការខុសច្បាប់ ហើយមានទោសទាន់យ៉ាងណា ព្រមទាំងតម្រូវឲ្យអាជ្ញាធរមានសមត្តកិច្ចពន្យល់ដល់ពួកគាត់ជាបន្ត និងការពារបន្ថែមផងដែរ ៕

pursat-2 pursat-4 pursat-3 pursat-1 pursat-5

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print