យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់ផ្ទុះឆេះក្រោយពេលហោះហើរចេញពីប្រទេសMalta បណ្តាលឲ្យអ្នកដំណើរ៥នាក់ស្លាប់ ។ នេះជាគ្រោះថ្នាក់ទ្រងទ្រាយធំពាក់ព័ន្ធនិងអាកាសចរណ៍នៅក្នុងប្រទេសដែលធ្លាប់តែរស់នៅស្ងប់ស្ងាតស្ថិតនៅក្នុងតំបន់អឺរ៉ុបខាងត្បូង។
ហេតុការណ៍ធ្លាក់យន្តហោះខាងលើកើតឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ក្នុងប្រទេសម៉ាលតា ពេលដែលអាកាសយានឹកព្យាយាមហោះហើរទៅកាន់ទីក្រុងMisrata ប្រទេសលីប៊ី។
មន្ត្រីអាកាសចរណ៍នៅក្នុងប្រទេសនេះបានឲ្យដឹងថា យន្តហោះខាងលើបានដឹកមន្ត្រីព្រំដែនអឺរ៉ុប ប៉ុន្តែមិនបានប្រកាសថាមានមន្ត្រីព្រំដែននៅក្នុងអាកាសយានដ្ឋាននោះដែរឬទេ។
រូបភាពដែលបានផ្សាយតាមកញ្ចក់ទូរទស្សន៍បានបង្ហាញឲ្យឃើញថា មានផ្សេងនិងអណ្តាតភ្លើងឆាប់ឆេះយ៉ាងខ្លាំងនៅក្បែរអាកាសយានដ្ឋាន ។
ជើងហោះហើរទាំងអស់ដែលចេញចូលនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ ម៉ាលតាត្រូវបានផ្អាក់ជាបណ្តោះអាសន្ន ។ មកទល់ពេលនេះមិនទាន់ដឹងថា មានជនរងគ្រោះមកពីប្រទេសណាខ្លះដែលស្លាប់។ យន្តហោះធុនតូចMetrliner ដែលជួបគ្រោះថ្នាក់នោះអាចដឹកអ្នកដំណើរបាន១០នាក់៕
ប្រែសម្រួល៖ ម៉ែវ សាធី