រថយន្តក្រុមហ៊ុន កាពីតូល បុកហុងដាវេវស្របទិសគ្នារបួសប្ដីប្រពន្ធ២នាក់ តៃកុងរត់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្ដីប្រពន្ធ២នាក់រងរបួសធ្ងន់ស្រាលខណៈកំពុងជិះម៉ូតូត្រូវរថយន្តទេសចរណ៍ក្រុមហ៊ុនកាពីតូលប្រលះពីក្រោយស្របទិសគ្នាលើកំណាត់ផ្លូវជាតិលេខ១វេលាម៉ោង៥ និង៤០នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុង-ខេត្តស្វាយរៀង។

តាមមន្ត្រីអាវុធហត្ថក្រុងស្វាយរៀងបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះទេព សាម៉ន អាយុ៥៤ឆ្នាំ ឌុបបុរសជាប្ដីមានឈ្មោះអែ សំអុន អាយុ៥៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខណៈបើកបរម៉ូតូម៉ាកហុងដាវេវខូចខាតយ៉ាងដំណំ។ ចំពោះអ្នកបើកបររថយន្តទេសចរណ៍មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗ។

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តម៉ាកគា ពណ៌ក្រហម ពាក់ស្លាកលេខបាត់ដំបង3A-2173 របស់ក្រុមហ៊ុន កាពីតូល ដឹកអ្នកដំណើរ ដោយធ្វើដំណើរទិសដៅកើតទៅលិចលើកំណាត់ផ្លូវជាតិលេខ១ស្របពេលនោះស្រាប់តែមានម៉ូតូម៉ាកវេវ អេស ពណ៌ក្រហមស្លាកលេខស្វាយរៀង1H-6298 បើកបរដោយប្រុសស្រី២នាក់ក្នុងទិសដៅស្របគ្នាមិនដឹងយ៉ាងម៉េចក៏បុកម៉ូតូពេញទំហឹងបណ្ដាលឲ្យមនុស្សនិងម៉ូតូខ្ទាតរណូករណែលពេញផ្លូវ។ ក្រោយមកអ្នកបើករថយន្តក៏បានរត់គេចខ្លួនភ្លាមៗបន្សល់តែរថយន្តនៅនិងកន្លែងកើតហេតុ។ ចំពោះជនរងគ្រោះប្ដីប្រពន្ធត្រូវបានសមត្ថកិច្ចដឹកមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចមិនទាន់ដឹងខាងណាខុសនៅឡើយខណៈកំពុងធ្វើការវាស់វែង។ រីឯមធ្យោបាយទាំង២គ្រឿងសមត្ថកិច្ចនគរបាលអូសយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តចាត់ការបន្តតាមច្បាប់៕

svr-3 svr-5 svr-4 svr-2 svr-1

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print