ឌុយទែរតេ៖ សូមសហរដ្ឋអាមេរិកកំចាត់ទុកប្រទេសហ្វុីលីពីនដូចជាឆ្កែជាប់ច្រវាក

ចែករំលែក៖

ការប្រកាសរបស់ប្រធានាធិបតី ឌុយទែរ តេ លើកឡើងក្រោយមួយថ្ងៃដែលលោកបានបញ្ជាក់ថា ហ្វុីលីពីនមិនមានគម្រោង បង្កើតសម្ពន្ធមិត្តយោធាជាមួយប្រទេសណាក្រៅពីអាមេរិកឡើយ។ ការប្រកាស បែបនេះរបស់លោកបានបញ្ជាក់យ៉ាងច្បាស់ ថា ការកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេ រិកលើវិស័យសេដ្ឋកិច្ច ចំណែកវិស័យយោ ធាគឺដូចដើម។

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅថ្ងៃ ទី២៥ ខែតុលា ប្រធានាធិបតីហ្វុីលីពីនបាន ប្រកាសថា លោកមិនបង្កជម្លោះជាមួយ ទីក្រុងវ៉ាស៊ីនតោនឡើយ ប៉ុន្តែអាមេរិកមិនត្រូវចាត់ទុកហ្វុីលីពីនដូចជាឆ្កែជាប់ច្រវាក់នោះឡើយ។

នៅពេលដែលលោក ឌុយទែរតេ ទស្សន កិច្ចទៅកាន់ប្រទេសជប៉ុន លោកក៏បានលើក ឡើងពីគោលនយោបាយដើម្បីបញ្ជាក់ការងឿងឆ្ងល់ពីគោលនយោបាយងាកទៅរក ចិនរបស់លោក។

ជប៉ុនដើរតួនាទីយ៉ាងសំខាន់នៅក្នុងការ ផ្សះផ្សាទំនាក់ទំនងរវាងអាមេរិកនឹងហ្វុីលីពីន។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ ជប៉ុននាថ្ងៃទី២៥ ខែតុលា លោក ឌុយទែរ តេ នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ជប៉ុនពីទំនាក់ទំនងទ្វេភាគី។

នៅពេលនេះលោក ឌុយទែរតេ ស្ថិត ក្នុងដំណាក់កាលមួយពិបាកដោះស្រាយ និងមិនច្បាស់លាស់នៅក្នុងទំនាក់ទំនងជាមួយអាមេរិកនិងចិន។

អាមេរិកជាសម្ពន្ធមិត្តទី១របស់ជប៉ុន ដូច្នេះមានតែជប៉ុនប៉ុណ្ណោះដែលអាចផ្សះផ្សាទំនាក់ទំនងជាមួយអាមេរិកបាន។

ប៉ុន្តែក្រោយពេលដែលលោក ឌុយទែរ តេ បានត្រឡប់ពីប្រទេសចិនវិញលោកបាន ប្រកាសឲ្យដឹងភ្លាមៗថា លោកមិនអាចកាត់ ផ្តាច់ចំណងទាក់ទងជាមួយអាមេរិកបានទេ។ សម្រាប់លោក ឌុយទែរតេ កាត់ផ្តាច់ចំណងទាក់ទងមានន័យស្មើនឹងកាត់ផ្តាច់ទំនាក់ទំនងផ្លូវទូតរវាងហ្វុីលីពីននឹងអាមេរិក។ លោកឌុយទែរតេបានពន្យល់ច្បាស់ៗ ថា លោកមិនអាចធ្វើអ៊ីចឹងទៅកើតទេ ព្រោះ វានឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់ប្រយោជន៍ របស់ប្រទេសហ្វុីលីពីន។

សូមជម្រាបថា ការថ្លែងរបស់លោក ឌុយទែរតេ យ៉ាងដូចនេះបានផ្ទុយទាំង ស្រុងនឹងអ្វីដែលលោកបានថ្លែងនារយៈ ពេលចុងក្រោយនេះ ពិសេសក្នុងដំណើរ ទស្សនកិច្ចរយៈពេល៤ថ្ងៃក្នុងប្រទេសចិនដែលទើបបិទបញ្ចប់នៅថ្ងៃសុក្រ ទី២១ ខែ តុលា។ នៅក្នុងប្រទេសចិនលោក ឌុយទែរ តេ បានប្រាប់ឲ្យដឹងពីការលែងលះគ្នាជា មួយអាមេរិកដើម្បីងាកមករឹតចំណងជា មួយចិន និងរុស្ស៊ីដើម្បីប្រឆាំងពិភពលោក។ នៅអាមេរិកឯណោះ ទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបនឹងខ្លឹមសារនៃការថ្លែង របស់លោក ឌុយទែរតេ របៀបនេះទេ តែ ចង់ឲ្យលោកឌុយទែរតេបំភ្លឺឲ្យបានច្បាស់បន្ថែមទៀតចំពោះពាក្យសម្តីដែលលោកបានថ្លែងនៅប្រទសចិន។

លោក ចន គៀប៊ី អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានថ្លែងថា អ្វីៗហាក់ ស្រពេចស្រពិលចំពោះអាមេរិកនៅពេលដែលលោក ឌុយទែរតេ បាន និយាយពីការ លែងលះជាមួយអាមេរិកនោះ។ សម្រាប់ លោក ចន គៀប៊ី អ្វីដែលលោក ឌុយទែរតេ បាននិយាយ គឺផ្ទុយស្រឡះនឹងការពិតដែល អាមេរិក និងហ្វុីលីពីនកំពុងមានទំនាក់ ទំនងយ៉ាងស្អិតល្មួតជាមួយគ្នានៅលើគ្រប់វិស័យ។

គួររម្លឹកជូនថា តាំងពីអាមេរិកបានលូកដៃក្នុងយុទ្ធនាការសម្លាប់អ្នកជួញដូរគ្រឿងញៀនរបស់លោក ឌុយទែរតេ មកប្រធានាធិបតីរូបនេះមិនញញើតនឹងជេរប្រមាថ អាមេរិកដោយដៀលលោក អូបាម៉ា សុទ្ធ តែជាកូនមីសំផឹងទៀតផង៕

ffff jj

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print