សម្តេច ហេង សំរិន អញ្ជើញដឹកនាំអង្គប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណចក្រកម្ពុជា បានអញ្ជើញដឹកនាំអង្គប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។ អង្គប្រជុំបានធ្វើការពិនិត្យនិងអនុម័តលើរបៀបវារៈចំនួន៥ រួមមាន ៖

១. ការពិនិត្យលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការអនុវត្តវិន័យចំពោះតំណាងរាស្ត្រ។

២. ការពិនិត្យលើសំណើសុំបញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី ៧ នីតិកាលទី ៥ នូវសេក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។

៣. ការពិនិត្យលើរបាយការណ៍ស្តីពីការពិនិត្យសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រាចំនួន ១៥នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រាចំនួន ៤០ នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា ៣០ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ។

៤. ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥។

៥. ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧៕

ss-2 ss-1 ss-3 ss-4

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print