ជនជាតិចិនបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៤ផ្ទាំង សង្ស័យស្រវឹងស្រា

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់៤ផ្ទាំង ហើយរថយន្តខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចខាងលិចស្ពានអាកាស៧មករាប្រមាណជាង១០០ម៉ែត្រ តាមបណ្ដោយមហាវិថីសហពន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសន្តិសុខយាមនៅក្រុមហ៊ុនជិតកន្លែងកើតហតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX ៣០០ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2J-9690 បើកបរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅបុកនឹងរបាំងថ្ម ពុះចែកទ្រូងផ្លួវបណ្ដាលឲ្យបាក់អស់៤ផ្ទាំង ។ ដោយឡែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខ ស្ទើរទាំងស្រុង បើកទៅមុខលែងរួចពេលនោះ គេឃើញបុរសជនជាតិចិនម្នាក់បានបើកទ្វាររថយន្តចេញដោយលើខ្លួនរងរបួសស្រាល ហើយបានហៅម៉ូតូឌុបជិះគេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ រថយន្តខាងលើត្រូវបានសមត្ថកិច្ចចរាចរណ៍រាជធានីវាស់វែង និងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរង់ចាំការដោះស្រាយទៅតាមនីតិវិធី ៕

ey1 ey4 ey5 ey2 ey3

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print