ពិតជារឿងមួយមិនដែលបានកើតឡើង ចំពោះបេក្ខភាពប្រធានាធិបតីអាមេរិករាប់ រយឆ្នាំកន្លងមកនៅក្នុងប្រទេសបិតាប្រជា ធិបតេយ្យមិនអាចមានប្រធានាធិបតីកើតចេញដោយគ្មានការបោះឆ្នោតនោះឡើយ។
ប៉ុន្តែនៅថ្ងៃទី២៧ ខែតុលា បេក្ខភាព ប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ បានប្រកាស ថា អាមេរិកគួរតែបញ្ចប់នូវការបោះឆ្នោតហើយផ្តល់តំណែងប្រធានាធិបតីឲ្យរូបលោកតែម្តងទៅដោយសារតែគោល នយោបាយរបស់លោកស្រី គ្លីនតុន ទន់ ខ្សោយខ្លាំងពេក។
សារព័ត៌មាន Business Indider បានដកស្រង់សម្តីលោក ដូណាល់ ត្រាំ បញ្ជាក់នៅក្នុងការឃោសនាស្វែងរក សំឡេងឆ្នោតនៅរដ្ឋ Ohio ថា «យើងគួរតែបញ្ចប់ការបោះឆ្នោតលើកនេះហើយប្រគល់ តំណែងប្រធានាធិបតីឲ្យខ្ញុំតែម្តងទៅ។ យើងបោះឆ្នោតធ្វើអីទៀតបើគោលនយោបាយរបស់គាត់ (ហ៊ីលឡារី គ្លីនតុន) មិន មានកន្លែងណាល្អសោះនោះ»។
លោក ដូណាល់ ត្រាំ បានបញ្ជាក់ទៀត ថា ការបោះឆ្នោតលើកនេះជាការកេង បន្លំ។ លោក ដូណាល់ ត្រាំ បន្តទៀតថា ប្រព័ន្ធផ្សព្វផ្សាយនិងអ្នកនយោបាយកំពុងតែបំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោត របស់លោក។
សារព័ត៌មាន The Hill បានផ្សាយថា ឱកាសសម្រាប់លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីកាន់តែបាត់បង់ឃ្លាតឆ្លាយ ពីមួយថ្ងៃទៅមួយថ្ងៃក្រោយពេលដែលលោកបាត់បង់ការគាំទ្រជាច្រើននៅតំបន់សំខាន់ៗរបស់គណបក្សសាធារណរដ្ឋ។
កន្លងមកមន្ត្រីជាន់ខ្ពស់ជាច្រើនប្រចាំនៅរដ្ឋនីមួយៗរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា នឹងចុះចេញពីតំណែងប្រសិន បើលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធា នាធិបតីអាមេរិក។ នៅពេលនេះសំឡេង គាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុនកាន់ តែកើនឡើងដោយមានពិន្ទុនាំមុខលោក ដូណាល់ ត្រាំ ពី៦ទៅ៨ពិន្ទុ៕
ប្រែសម្រួល៖ ម៉ែវ សាធី