ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកការប្រកួតកីឡាជាតិលើកទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦។
កម្មវិធីប្រកួតកីឡាជាតិលើកទី១នេះ មានការប្រកួតកីឡាចំនួន១៥ប្រភេទ និងមាន១៨៩ វិញ្ញាសា ការប្រកួតកីឡាជាតិលើកទី១ គឺចាប់ផ្តើមពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
វិស័យកីឡាជាតិ កាន់តែរីកចម្រើន និងត្រៀមរៀបចំ ជាម្ចាស់ផ្ទះនៅក្នុងការប្រកួតកីឡាសុីហ្គេមលើកទី៣២ (SEA-Games) នៅឆ្នាំ២០២៣ ខាងមុខនេះ។
កីឡានាំមកនូវតម្លៃនៃសន្តិភាព កីឡាជាតិនាំមកនូវ អនាគតសម្រាប់យុវជន៕
...