អាជ្ញាកណ្តាលកីឡាចំបាប់១២ នាក់ទទួលបានវិញ្ញាបនបត្រថ្នាក់ជាតិ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបានសិក្សាវគ្គអាជ្ញាកណ្តាលកីឡាចំបាប់អស់រយៈពេលពីរថ្ងៃ រួចមកក្រុមអាជ្ញាកណ្តាលរបស់សហព័ន្ធ កីឡាចំបាប់កម្ពុជាទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីលោកសាស្ត្រាចារ្យ KittiposhSuchantabutr ជនជាតិថៃជា ប្រធានសហព័ន្ធកីឡាចំបាប់ថៃនិងជា ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ី លោក ខេស៊ី ប៉ាណេន នាយកវិទ្យាស្ថានខេមអេត និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងលោកវ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជានៅទីស្នាក់ការគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជានាព្រឹកថ្ងៃទី២៩ខែតុលាឆ្នាំ២០១៦។

លោក ខេស៊ី ប៉ាណេន បានលើកឡើង ថា ពេលនេះប្រជាពលរដ្ឋកម្ពុជាកំពុង សប្បាយរីករាយជាមួយព្រឹត្តិការណ៍កីឡាជាតិដែលបានលើកតម្កើងមុខមាត់ប្រជា ជនខ្មែរទូទាំងប្រទេស។ ជាមួយគ្នានោះដែរ លោកខេស៊ីបានបញ្ជាក់ថា កន្លងមកយើងធ្លាប់បានបញ្ជូនកីឡាករកីឡាការិនីទៅ ចូលរួមប្រកួតនៅប្រទេសថៃប៉ុន្តែយើងមិនមានអាជ្ញាកណ្តាលដែលមានសមត្ថភាពទៅបំពេញការងារក្នុងព្រឹត្តិការណ៍កីឡា អន្តរជាតិបាននៅឡើយ។ លោកក៏បាន សម្តែងនូវការអរគុណចំពោះអាជ្ញាកណ្តាលទាំង១២នាក់ ដែលចំណាយពេលវេលា ចូលរួមសិក្សាក្នុងវគ្គនេះ ។ លោកសង្ឃឹម ថា អាជ្ញាកណ្តាលទាំងអស់នឹងបំពេញតួនាទីភារកិច្ចបានល្អក្នុងព្រឹត្តិការណ៍កីឡាជាតិ ដែលកំពុងដំណើរការនេះ។

លោក សាសស្ត្រាចារ្យ Kittiposh Suchantabutr ជាប្រធានសហព័ន្ធកីឡាចំបាប់ថៃនិងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីបានវាយតម្លៃខ្ពស់ចំពោះការខិតខំព្យាយាមរបស់ក្រុមអាជ្ញាកណ្តាលវ័យក្មេងរបស់សហព័ន្ធកីឡាចំបាប់កម្ពុជាសម្រាប់វគ្គ សិក្សាអាជ្ញាកណ្តាលថ្នាក់ជាតិ បើទោះបី មានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែពួកគាត់ នឹងអាចចូលរួមបំពេញភារកិច្ចបានល្អក្នុងព្រឹត្តិការណ៍កីឡាជាតិលើកដំបូងរបស់កម្ពុជា ហើយក៏ជាបទពិសោធន៍ក្រោយបញ្ចប់ការសិក្សារបស់ខ្លួនដែរ ។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា ថ្ងៃនេះយើងទទួលបានបទពិសោធន៍ថ្មីៗច្រើនពីលោកសាស្ត្រាចារ្យ Kittiposh Suchantabutr ពីព្រោះគាត់ធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះច្រើនដងរួចមកហើយ ។

ចំពោះគោលដៅសំខាន់របស់យើងនា ៃថ្ងអនាគតគឺឆ្នាំ២០២៣យើងធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម ។ ដូច្នេះហើយយើងត្រូវ មានអាជ្ញាកណ្តាលច្រើននាក់បន្ថែមទៀត ពីកម្រិត ១-២យ៉ាងតិចក៏ត្រឹម១០នាក់ដែរ ប៉ុន្តែអាជ្ញាកណ្តាលកម្រិតទី៣ចាប់ពី២០នាក់ឡើងទៅទើបយើងអាចគ្រប់គ្រងព្រឹត្តិការណ៍កីឡាស៊ីហ្គេមបានល្អហើយបញ្ហាទាំងនេះក៏ត្រូវការឲ្យអាជ្ញាកណ្តាលទាំង អស់ចូលរួមធ្វើអាជ្ញាកណ្តាលថ្នាក់អន្តរជាតិឲ្យបានច្រើនដងទើបសហព័ន្ធអន្តរជាតិគេអាចដំឡើងកម្រិតពីទី១រហូតដល់ទី៣បាន។
លោកប្រធានសហព័ន្ធបានបញ្ជាក់ថា ជាក់ស្តែងអាជ្ញាកណ្តាលរបស់យើងពេលចប់វគ្គសិក្សានេះទៅត្រូវទៅបំពេញតួនាទីជាអាជ្ញាកណ្តាលក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ធ្វើយ៉ាងណាកាត់សេចក្តីឲ្យបានសុក្រឹត យុត្តិធម៌ ដើម្បីឲ្យអ្នកលេងគាត់មានទំនុកចិត្តមកលើអាជ្ញាកណ្តាលរបស់យើងបន្ថែមទៀត។

លោកក៏បានអរគុណចំពោះលោក ខេស៊ី ប៉ាណេន ដែលតែងតែជួយឧបត្ថម្ភថវិកា ដល់សហព័ន្ធកីឡាចំបាប់កម្ពុជា ។ គោដៅ ពិតប្រាកដរបស់យើងគឺការអភិវឌ្ឍចំពោះអាជ្ញាកណ្តាល និងកីឡាករកីឡាការិនី ព្រោះក្នុងកីឡាយើងគ្មានអ្វីដែលសំខាន់ជាងការអភិវឌ្ឍធនធានមនុស្សនោះទេ ៕

vlcsnap-2016-10-29-12h23m11s206 vlcsnap-2016-10-29-12h22m44s203 vlcsnap-2016-10-29-12h21m54s196

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print