ក្រសួងសាធារណការចាត់វិធានការក្តៅចំពោះរថយន្តធំៗតទ្រុងខុសបច្ចេកទេស

ចែករំលែក៖

ខេត្តកំពង់ចាម៖ ក្រសួងសាធារណការបានចេញប្រតិបត្តិការក្តៅ ក្នុងការកាត់ទ្រុងរថយន្តដែលតខុសបច្ចេកទេសហើយ ដែលចាប់ផ្តើមតាំងតែពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦មកម៉េ្លះ ដោយប្រតិបត្តិការដំបូងបានធ្វើឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងនោះបានឃាត់រថយន្តធុនយក្សយកមកកាត់ទ្រុងចោលភ្លាមៗ ។

លោក ប្រាក់ សុខគុណ អធិការនគរបាល ស្រុកជើងព្រៃបានឲ្យដឹងថា ប្រតិបត្តិការ របស់កម្លាំងចម្រុះលឿនដូចផ្លេកបន្ទោរ ដោយបានចុះមកកាន់ស្រុកជើងព្រៃកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែតុលា ដោយបានឃាត់រថយន្តដឹកទំនិញ និងរថយន្តប្រភេទដឹកកុងតឺន័របានជាបន្តបន្ទាប់ រហូត៤គ្រឿងដែលកំពុងធ្វើចរាចរណ៍នៅលើផ្លូវជាតិលេខ៦ ហើយនៅវេលាម៉ោង ជាង៣រសៀលបានកាត់ទ្រុងរថយន្តរបស់ក្រុមហ៊ុនឯកជននានាដែលតខុសពីលក្ខណៈបច្ចេកទេសចោល ។

លោកអធិការបន្តថាក្រោយពីបានកាត់ទ្រុងហើយរថយន្តនោះត្រូវបានអនុញ្ញាត ឲ្យត្រឡប់ទៅវិញ ចំណែករថយន្ត៣គ្រឿងទៀតត្រូវបាននាំទៅរក្សាទុកនៅមុខអធិការដ្ឋាននគរបាលស្រុកជើងព្រៃជាបណ្តោះ អាសន្ន រហូតមកដល់ព្រឹកថ្ងៃទី២៨ ខែ តុលា ក្រុមជាងបានបន្តកិច្ចការរបស់ខ្លួន គឺបានផ្សារកាត់ទ្រុងរថយន្តពណ៌ត្រេអីុប្រភេទភ្លៅ៥ដែលនៅលើទ្វាររថយន្តមានសរសេរថា យោធភូមិភាគទី៣ ។ បន្ទាប់ពីកាត់ទ្រុងខុសបច្ចេកទេសរួចជំនាញសាធារណការខេត្តក៏បានធ្វើលិខិតប្រគល់រថយន្តជូនទៅម្ចាស់រថយន្តវិញដែរ ។

លោក សេង ឈួន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ ថា ការកាត់ទ្រុងនេះគឺប្រយោជន៍ដើម្បីកុំ ឲ្យរថយន្តដឹកធ្ងន់ខូចផ្លូវថ្នល់ ។ ជាមួយគ្នានោះ គាត់ក៏សូមដាស់តឿនដល់អ្នកបើកបររថយន្តឯទៀតបើដឹងថារថយន្តរបស់ខ្លួនតទ្រុងខុសបច្ចេកទេសហើយនោះ មេត្តានាំគ្នាកាត់ទ្រុងដែលតចេញឲ្យមកដូចសភាពដើម។

សូមបញ្ជាក់ថា ប្រតិបត្តិការឃាត់រថ យន្តយកទៅកាត់ទ្រុងខុសលក្ខណៈបច្ចេកទេសចេញដោយមិនមានការលើកលែងនេះដឹកនាំដោយលោក សេង ឈួន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ដោយអនុវត្តតាមតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

b-1 b-2

...

ដោយ៖ ហេង នរិន្ទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print