បើតាមមន្រ្តីជាន់ខ្ពស់ឥណ្ឌូនេស៊ីបាន ឲ្យដឹងនៅថ្ងៃសុក្រថា ទីភ្នាក់ងារប្រឆំាង អំពើភេរវកម្មឥណ្ឌូនេស៊ី ហៅកាត់ថា BNPT នឹងយកចិត្តទុកដាក់តាមដានឲ្យបានខ្លំាងបំផុតទៅលើក្រុមសកម្មប្រយុទ្ធច្រើនជាង ៥០នាក់ដែលបានត្រឡប់ចូលមកស្រុក វិញ បន្ទាប់ពីពួកទំាងនោះបានចូលរួមសកម្ម ភាពជាមួយក្រុមភេរវជនសាកលលោក ឬក្រុមឧទ្ទាមIS នៅទីក្រុងម៉ូស៊ុល ប្រទេស អុីរ៉ាក់។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញ ផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Suhardi Alius ប្រធានទីភ្នាក់ ងារប្រឆំាងភេរវកម្មឥណ្ឌូនេស៊ីថា ការត្រឡប់ មកវិញ របស់ពួកទំាងនោះគឺបានបង្កើនការ ព្រួយបារម្ភជុំវិញភាពដែលអាចទៅរួចនៃ ការរីករាលដាលមូលវិវដ្ដនិយម ចំពោះ សហគមន៍ និងការជ្រើសរើសក្រុមសកម្មប្រយុទ្ធបន្ថែមទៀត។
...
ប្រែសម្រួល៖ មែវ សាធី