ជនជាតិមីយ៉ាន់ម៉ាមានសមានចិត្តល្អបំផុតលើពិភពលោក

ចែករំលែក៖

តាមតារាងស្តីពីមនុស្សចិត្តល្អបរិច្ចាគរបស់អង្គការ World Giving Indix 2016 បានបង្ហាញឲ្យឃើញថា ពលរដ្ឋចិនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២នៅលើពិភពលោក ស្ថិតនៅបាតតារាងចំណាត់ ថ្នាក់ ។ ចំណែកប្រទេសដែលមានប្រជាជនចិត្តល្អបំផុតនោះគឺមីយ៉ាន់ម៉ាជាប្រទេសទើបតែស្ងប់ពីស្នូរកាំភ្លើងនិងទើបតែមានស្ថិរភាពនយោបាយ។

World Giving Indix 2016 (WGI)បានបង្ហាញពីតួលេខប្រជាជាតិដែលមានសមានចិត្តល្អស្តីពីការបរិច្ចាគឆ្នាំ២០១៦ ត្រូវបានអង្គការមនុស្សធម៌ Charities Aid Foundation ប្រកាសកាលពីថ្ងៃទី២៥ ខែតុលា ដោយក្នុងនោះមាន១៤០ប្រទេសស្ថិតនៅក្នុងតារាងចំណាត់ថ្នាក់ ។ លទ្ធ ផលទាំងនោះបានបង្ហាញឲ្យឃើញថា ពលរដ្ឋរស់ក្នុងប្រទេសកំពុងតែមានសង្គ្រាម ប្រទេសក្រីក្របែរជាមានសន្តានចិត្តល្អជាងប្រទេសអ្នកមានដូចជារុស្ស៊ី អីុតាលី ចិន និងជប៉ុនទៅវិញ។

ជារៀងរាល់ថ្ងៃមនុស្សជាតិកំពុងប្រឈមនឹងការស្រេកឃ្លាន ខ្វះខាតគ្រប់បែបយ៉ាងនៅក្នុងប្រទេសក្រីក្រ ប៉ុន្តែពលរដ្ឋនៅក្នុងប្រទេសទាំងនោះបែរជាមានសន្តានចិត្តល្អចេះជួយសន្តោសប្រោសប្រណីហ៊ានបរិច្ចាគចែករំលែកជួយដល់អ្នកទន់ខ្សោយជាងខ្លួនប្រសើរជាងពលរដ្ឋនៅក្នុងប្រទេសអ្នកមានទៅទៀត។

ពលរដ្ឋនៅក្នុងប្រទេសអីុរ៉ាក់ជាប់លំដាប់លេខ២ក្នុងការជួយដល់អ្នកដទៃទោះអ្នកមិនដែលស្គាល់ក្តី ។ ចំណែកប្រទេសអ្នកមាននៅអឺរ៉ុបដូចបារាំងស្ថិតលំដាប់ជាង១០០។

មីយ៉ាន់ម៉ាស្ថិតនៅកំពូលតារាងដែលមានជនជាតិចិត្តល្អរបស់(WGI) ជា ច្រើនឆ្នាំជាប់ៗគ្នា ។ សាស្ត្រាចារ្យ Aung Tun Thet ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីមីយ៉ាន់ម៉ាបានលើកឡើងថា វិធីសាស្ត្រ អ្វីដែលប្រទេសក្រីក្រក្លាយទៅជាប្រទេសអ្នកមាន? ចម្លើយរបស់លោកគឺស្ថិតលើការសន្តោសប្រណីគឺឲ្យច្រើនជាងចង់ទទួលបានផលមកវិញ។

នៅក្នុងការស្ទង់មតិរបស់ World Giving Indix 2016 និងតួលេខរបស់ Gallup world Poll បានស្ទង់មតិទៅលើពលរដ្ឋប្រមាណ៩៥ភាគរយចាប់ពីអាយុ១៥ឆ្នាំឡើងទៅនៅជុំវិញពិភពលោក ស្មើនឹង៥,១ ពាន់លាននាក់។

លទ្ធផលបានបង្ហាញឲ្យឃើញថាប្រទេសមីយ៉ាន់ម៉ាឈរលំដាប់ទី១ដែលមានពលរដ្ឋចិត្តល្អបន្ទាប់មកគឺអាមេរិកប្រទេសមហាអំណាចទី១លើពិភពលោក និងអូស្ត្រាលី, ញូវហ្សេលេន, ស្រីលង្កា និង កាណាដាជាដើម។

ចំណែកប្រទេសនៅក្នុងតំបន់អាស៊ានវិញមានឥណ្ឌូនេស៊ីស្ថិតនៅលំដាប់ទី៧, ម៉ាឡេស៊ីលំដាប់ទី២២,សិង្ហបុរីស្ថិតនៅលំដាប់ទី២៨, ថៃស្ថិតនៅលំដាប់៣៧,ហ្វុីលីពីនស្ថិតនៅលំដាប់៤៧,វៀតណាមស្ថិតក្នុងលំដាប់ទី៦៤ និងកម្ពុជាស្ថិតនៅ លំដាប់ទី៩៨។

ចំណែកពលរដ្ឋដែលស្ម័គ្រចិត្តជួយដល់អ្នកដទៃលះបង់ទ្រព្យសម្បត្តិជួយដល់អ្នកទន់ខ្សោយ ក្រីក្រគឺមិនមានឡើយពលរដ្ឋចិនចិត្តកំណាញ់បំផុតលើពិភពលោក ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់១៤០/១៤០ប្រទេស ៕

81050552 donation-2 china-poor-afp-1477538630-1477539899105

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print