ល្បែងស៊ីសងគ្រប់ប្រភេទរីកដុះដាលកណ្តាលក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋថា ល្បែងស៊ីសងភ្នាល់ចាក់បាល់ និងហ្គេមអីុន ធើណេតជាច្រើនកន្លែង នៅក្រុងបាត់ដំបង កំពុងពង្វក់ក្មេងសិស្សសាលា និងយុវវ័យ ឲ្យញៀនភ្លេចបាយភ្លេចទឹកគេចមិនចូលរៀនតែអាជ្ញាធរនៅតែគ្មានចំណាត់ការ ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបង រិះគន់ថា ល្បែងស៊ីសងភ្នាល់ចាក់បាល់តាមអីុនធើណេតជាច្រើនកន្លែង ពិសេសល្បែងហ្គេម ដែលនៅចំណុចខាងលិចសាលាព្រះមុនីវង្ស ក្នុងភូមិព្រែកមហា ទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កំពុងពេញនិយម និងបានពង្វក់ក្មេងសិស្សសាលា និងយុវវ័យឲ្យញៀន គេចមិនចូល រៀន ព្រមទាំងមានអំពើលួចឆក់ស្ទើរ រាល់ថ្ងៃ ។

ប្រភពដដែលថា កន្លងមកគេឃើញទីតាំងទាំងអស់នោះត្រូវបានសមត្ថកិច្ចចុះមកណែនាំ និងធ្វើកិច្ចសន្យាបិទម្តងរួចមកហើយ ក្រោយមកក៏មានការត្រូវរ៉ូវគ្នា ទើបបន្តបើកលេងយ៉ាងគគ្រឹកគគ្រេង២៤ម៉ោងលើ២៤ម៉ោងដដែល ។

ពាក់ព័ន្ធករណីនេះ លោក ប៉ាង ហៀង អធិការក្រុងបាត់ដំបង នគរវត្តមិនអាច ទាក់ទងបានទេ នៅព្រឹក ថ្ងៃទី៣១ តុលា នេះ ដោយសារទូរស័ព្ទរបស់លោក នៅ ក្រៅតំបន់សេវា ។ ចំណែកលោក ជេត វណ្ណនី ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌកណ្តាលយុត្តិធម៌ បានប្រាប់សារពត៌មានយើង នៅព្រឹក នេះដែរថា លោកនឹងមានចំណាត់ការជា បណ្តើរៗទៅតាមការចង្អុលបង្ហាញពីលោកស្នងការ និងឆ្លងយោបល់ពីលោកព្រះរាជអាជ្ញាសិន ៕

bat

...

ដោយ៖ ហេង នរិន្ទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print