ជនជាតិម៉ាឡេស៊ី៤នាក់ប្រើម៉ាស៊ីន Drone បង្ហោះថតភូមិគ្រឹះសម្តេចតេជោត្រូវហាមឃាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសអ្នកទេសចរជនជាតិ ម៉ាឡេស៊ី៤នាក់ ត្រូវបានកម្លាំងកងអង្គរក្សឃាត់ខ្លួន និងបញ្ជាឱ្យលុបរូបភាពមួយចំនួនចេញពីម៉ាស៊ីនថត ក្រោយពេលដែលពួកគេនាំគ្នាប្រើប្រាស់ម៉ាស៊ីនថតប្រភេទ Drone មកបង្ហោះ និងម៉ាស៊ីនថតគ្រប់ដៃយកមកថតរូបភាពមួយចំនួន នៅជុំវិញ ភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ដែលជាតំបន់ហាមឃាត់ ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៥៣នាទីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅលើសួនច្បារវិមានឯក រាជ្យ (ខាងមុខភូមិគ្រឹះ) ក្នុងសង្កាត់ ទន្លេ បាសាក់ ខណ្ឌចំការមន ។

តាមប្រភពពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសអ្នកទេសចរជនជាតិម៉ាឡេស៊ី៤នាក់ ប្រដាប់ដោយម៉ាស៊ីនថតគ្រប់ដៃបានដើរ ថតរូបភាពទេសភាពនៅលើសួនច្បារវិមានឯករាជ្យផ្នែកខាងកើត គឺចំខាងមុខភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

តែការដើរផ្តិតយករូបភាពរៀងៗខ្លួនដោយម៉ាស៊ីនថតដៃនោះគឺធ្វើឡើងដោយ មិន មានការហាមឃាត់ឡើយ ព្រោះពួកគ េជាភ្ញៀវទេសចរដែលចូលមកលេងកម្សាន្ត នៅស្រុកយើង ។ មិនតែប៉ុណ្ណោះក៏ស្រាប់តែមានម្នាក់ក្នុងចំណោមគ្នាពួកគេទាំង៤នាក់បានយកម៉ាស៊ីនថតប្រភេទDrone មកបង្ហោះថតយករូបភាពពីលើអាកាស ថែមទៀត ។

តាមប្រភពដដែលបន្តថា ការបង្ហោះ ម៉ាស៊ីនថតប្រភេទ Drone របស់ពួកគេនោះ ក៏បានបង្ហោះថតយករូបភាពមួយចំនួនពីលើភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ហើយត្រូវបានក្រុម កងអង្គរក្សដែលយាមនៅទីនោះប្រទះ ឃើញហាមឃាត់បញ្ឈប់ការថតរបស់ ពួកគេនោះតែម្តង ។

ក្រោយពេលដែលកម្លាំងកងអង្គរក្សបានឃាត់ខ្លួនអ្នកទេសចរជនជាតិម៉ាឡេស៊ីទាំង៤នាក់នោះរួចហើយកម្លាំងកងអង្គរក្សក៏ បានណែនាំ និងតម្រូវឱ្យពួកគេលុបរូបភាពមួយចំនួន ដែលជាប់ពាក់ព័ន្ធទៅនឹងទីតាំងមួយចំនួនដែលត្រូវហាមឃាត់ផងដែរ និង ជាពិសេស គឺរូបភាពថតពីលើភូមិគ្រឹះ តែម្តង ។

ក្រោយពេលដែលឃាត់ខ្លួនបុរសអ្នក ទេសចរជនជាតិម៉ាឡេស៊ីទាំង៤នាក់ ដើម្បីណែនាំនិងតម្រូវឱ្យលុបរូបភាពមួយចំនួន ដែលពួកគេបានថតដោយម៉ាស៊ីនថត ប្រភេទDrone ដែលពាក់ព័ន្ធទៅនឹងតំបន់ហាមឃាត់មួយចំនួនរួចហើយនោះកម្លាំង កងអង្គរក្សក៏បានអនុញ្ញាតឱ្យពួកគេត្រឡប់ទៅវិញ ៕

drone-1 drone-3 drone-2

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print