សារព័ត៌មាន Steigan របស់ប្រទេសន័រ វេសបានផ្សាយនូវអត្ថបទវិភាគមួយបង្កឲ្យមានការភ្ញាក់ផ្អើលដោយក្នុងនោះបាន បញ្ជាក់ថា យុទ្ធនាការដាក់ពង្រាយកម្លាំង ទាហានរបស់ណាតូនិងអាវុធទំនើបៗនៅតាមព្រំដែនជាប់ប្រទេសរុស្ស៊ីបានបង្ហាញយ៉ាងច្បាស់ថា ណាតូបានត្រៀមលក្ខណៈជាស្រេចក្នុងការធ្វើសង្គ្រាមជាមួយរុស្ស៊ី។
នៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួនណាតូនឹងបង្កើនវត្តមានយោធានៅតំបន់អឺរ៉ុបខាងកើត ជាទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកក្រោយ បញ្ចប់សង្គ្រាមត្រជាក់។ ជាក់ស្តែង៤កង ពលពហុប្រទេសដែលមានទាហានចម្រុះជាង៤ពាន់នាក់ និងអាវុធទំនើបៗជាច្រើនបានទៅកៀកព្រំដែនប្រទេសរុស្ស៊ី។ កម្លាំង ទាហាននោះនឹងសហការជាមួយកម្លាំង ប្រតិកម្មរហ័សដែលមានទាហានជាង៤ម៉ឺន នាក់ទៀតរបស់ណាតូនៅក្នុងតំបន់។
តាមសារព័ត៌មាន Steigan បញ្ជាក់ ទៀតថា ក្នុងចំណោមសមាជិកណាតូដែលបានបញ្ជូនទាហានទៅកាន់ទីនោះមាន ប្រទេសអាល្លឺម៉ង់ដែលជាប្រទេសដំបូង បង្អស់បានបញ្ជូនទាហានទៅកាន់ព្រំដែន រុស្ស៊ីចាប់តាំងពីរបបហ្វាស៊ីសអាល្លឺម៉ង់ដួល រលំ។ ក្រៅពីនេះប្រទេសន័រវេសអង់គ្លេសក៏បានបញ្ជូនកម្លាំងទាហានទៅកាន់ព្រំដែន ជាប់ប្រទេសរុស្ស៊ីតាមការស្នើសុំបង្កើត ទាហាន៤កងពលនៅទីនោះរបស់ណាតូ។
តាមអត្ថបទវិភាគនៅលើសារព័ត៌មាន Steigan បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុង មូស្គូមិនមានសញ្ញាណាមួយដើម្បីវាយ ប្រហារទៅលើប្រទេសណាតូនោះឡើយ ដូចអ្វីដែលមេដឹកនាំរុស្ស៊ីលោក ពូទីន បាន លើកឡើងថា ការវាយប្រហារណាតូគឺជារឿងល្ងង់ខ្លៅបំផុត។ ដូច្នេះសកម្មភាពរបស់ ណាតូគឺជាការភ័យខ្លាចត្រៀមលក្ខណៈ ហួសហេតុសម្រាប់ធ្វើសង្គ្រាមជាមួយរុស្ស៊ី។ ហេតុការណ៍ខាងលើបានធ្វើឲ្យមានការ ប្រកួតប្រជែងអាវុធនៅក្នុងតំបន់សាជាថ្មី។
នៅពេលនេះដែរ ណាតូ និងរុស្ស៊ីកំពុងធ្វើសមយុទ្ធព្រមគ្នានៅតំបន់ Balkan ដែលជាហេតុធ្វើឲ្យស្ថានភាពកាន់តែតានតឹង។ កាលពីថ្ងៃទី៣១ ខែតុលា សម្ពន្ធមិត្តយោធា ណាតូបានធ្វើសមយុទ្ធដើម្បីត្រៀមទប់ស្កាត់ ចំពោះហេតុការណ៍អាក្រក់ដែលអាចកើតឡើងនៅក្នុងតំបន់ Montenegro ។ ក្នុងពេល ជាមួយគ្នានោះកម្លាំងទាហានរុស្ស៊ីក៏នឹងធ្វើសមយុទ្ធនៅក្នុងតំបន់ Serbia ផងដែរ។
នេះជាសញ្ញាមួយបានបង្ហាញឲ្យឃើញ ថា ពីរប្រទេសនៅតំបន់ Balkan បានជ្រើស រើសយុទ្ធសាស្ត្រផ្ទុយគ្នាទាំងស្រុង។ ការធ្វើសមយុទ្ធអូសបន្លាយរយៈពេល៥ថ្ងៃនៅប្រទេស Montenegro ដែលមានយុទ្ធ សាស្ត្រទប់ទល់នឹងគ្រោះធម្មជាតិ ព្រមទាំង ការវាយប្រហារដោយអាវុធគីមី។
ការធ្វើសមយុទ្ធនោះមានការចូលរួមពីកម្លាំងទាហានជាង៦៨០នាក់មកពី៧ ប្រទេសសមាជិកណាតូនិងប្រទេសជាដៃគូ១០ផ្សេងទៀត។ ក្នុងពេលជាមួយគ្នានោះ រុស្ស៊ីក៏បានធ្វើសមយុទ្ធរយៈពេល១៣ថ្ងៃនៅស៊ែរបៀដែលមានឈ្មោះថា «The Slavic Brotherhood 2016» ដែលនឹង ចាប់ផ្តើមនៅថ្ងៃទី២ ខែវិច្ឆិកា។ នៅក្នុងសម យុទ្ធនោះមានការចូលរួមពីកម្លាំងទាហានឆត្រយោងរុស្ស៊ី១៥០នាក់ និងទាហាន មួយចំនួនទៀតមកពីប្រទេសស៊ែរបៀនិងបេឡារុស។
សកម្មភាពរបស់រុស្ស៊ីដែលបានបញ្ជូនកម្លាំងទាហាននិងអាវុធទៅកាន់ព្រំដែនជាប់តំបន់អឺរ៉ុបបានធ្វើឲ្យណាតូព្រួយបារម្ភយ៉ាងខ្លាំង។ ទាំងនោះហើយបានជាណាតូកោះប្រជុំពិភាក្សាដោយបានសម្រេចឲ្យដាក់ ពង្រាយកងទ័ពនៅតាមប្រទេសសមាជិកនៅអឺរ៉ុបខាងកើតក្នុងតំបន់បាល់ទិក និង ប៉ូឡូញ។ ទិសដៅគឺដើម្បីអាចអនុវត្តគម្រោង ពង្រាយកម្លាំងយោធានៅអឺរ៉ុបខាងកើតនេះឲ្យសម្រេចឡើងនៅឆ្នាំ២០១៧ ខាង មុខនេះ។
ការអនុវត្តការពង្រាយកម្លាំងយោធាណាតូគឺដើម្បីប្រឈមនឹងការគំរាមពីរុស្ស៊ី បើរុស្ស៊ីចង់ឈ្លានពានចូលអឺរ៉ុបខាងកើត។ ឆ្នាំ២០១៤ រុស្ស៊ីបានភ្ជាប់តំបន់គ្រីមៀអ៊ុយ ក្រែនចូលជាកម្មសិទ្ធិរបស់រុស្ស៊ី។ បញ្ហា គ្រីមៀនេះឯងជាប្រភពនាំឲ្យទំនាក់ទំនង រវាងអូតង់ ប្រទេសលោកខាងលិច នឹងរុស្ស៊ី កាន់តែតានតឹង។
សកម្មភាពយោធារុស្ស៊ីមួយរយៈចុងក្រោយនេះធ្វើឲ្យអូតង់ព្រួយបារម្ភណាស់។ ជាក់ស្តែងនៅដើមខែនេះរុស្ស៊ីបានផ្អាកកិច្ចព្រមព្រៀងចុះហត្ថលេខាជាមួយអាមេរិកទាក់ទងនឹងការកម្ទេចជាតិភ្លូយតូនីញ៉ូមដែល គេប្រើសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។ រុស្ស៊ីបានបញ្ជូនប្រព័ន្ធមីស៊ីលទៅប្រចាំការនៅខែត្តកាលីនីនក្រាត ភាគខាងលិច ជាប់ ព្រំដែនប៉ូឡូញ និងលីទុយអានី។ រុស្ស៊ីបាន បង្កើតឬបើកទ្វារឡើងវិញ នូវមូលដ្ឋានទ័ព ខ្លួននៅបរទេសច្រើនកន្លែងមាននៅតំបន់ហ្ស៊កហ្ស៊ីដូចជានៅអូសេទីខាងត្បូង ឬនៅ រដ្ឋអាប់ខាហ្ស៊ីជាដើម។
កាលពីសប្តាហ៍កន្លងទៅប្រទេសសមាជិកណាតូឃើញវត្តមាននាវាចម្បាំងរុស្ស៊ីធ្វើដំណើរកាត់តាមអឺរ៉ុបទៅសមុទ្រមេឌីទែរ៉ាណេធ្វើណាតូគិតថា រុស្ស៊ីអាចលួចទៅវាយប្រហារក្រុងអាឡិបនៅស៊ីរី។
សកម្មភាពយោធារុស្ស៊ីធ្វើឲ្យប្រទេសសមាជិកណាតូបារម្ភពីសុវត្ថិភាពរបស់ខ្លួន ពិសេសអឺរ៉ុបខាងកើត និងខាងជើងដែលមានព្រំដែនជាប់រុស្ស៊ី។ ដូច្នេះណាតូត្រូវតែអនុវត្តការពង្រឹងកម្លាំងយោធាតាមប្រទេស សមាជិកអឺរ៉ុបខាងកើតឲ្យបាននៅឆ្នាំក្រោយ នេះ។
ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែនដែលជាចំណុចធ្វើឲ្យអឺរ៉ុបដាក់ទណ្ឌកម្មរុស្ស៊ីនិងជាដើមហេតុបង្កឲ្យមានភាពតានតឹងរវាងលោកខាងលិចនឹងរុស្សីពេលនេះមានពលរដ្ឋអ៊ុយក្រែនភាគច្រើនបានគាំទ្រឲ្យចូលជាសមាជិកណាតូ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែល ពាក់ព័ន្ធនោះដែរ តាមការស្ទង់មតិរបស់អង្គ ការ Rating បានបង្ហាញឲ្យឃើញថា ពល រដ្ឋនៅក្នុងប្រទេសអ៊ុយក្រែនរហូតដល់ទៅ ៤៣ភាគរយបានគាំទ្រអ៊ុយក្រែនចូលជា សមាជិកណាតូ។ ការស្ទង់មតិនោះធ្វើឡើង នៅទូទំាងប្រទេសអ៊ុយក្រែនទាំងនៅតំបន់ Donbass មិនស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាលទីក្រុងកៀវគឺគ្រប់គ្រងដោយ ក្រុមបះបោរទាមទារផ្តាច់ខ្លួនផងដែរ។
នៅក្នុងការស្ទង់មតិនោះមានពលរដ្ឋ រហូតដល់ទៅ៤៣ភាគរយគាំទ្រឲ្យអ៊ុយក្រែនចូលជាសមាជិកណាតូ។ ចំណែកអ្នក ប្រឆាំងវិញមានតែ២៩ភាគរយប៉ុណ្ណោះ និង១១ភាគរយមិនបោះឆ្នោត ហើយ១៧ ភាគរយមិនបញ្ចេញយោបល់។
ទាំងនោះបានបង្ហាញឲ្យឃើញថា ពល រដ្ឋអ៊ុយក្រែនកាន់តែគាំទ្រចូលជាសមាជិកណាតូកាន់តែច្រើនឡើងពីមួយខែទៅមួយខែ។ នៅក្នុងការស្ទង់មតិកាលពីខែមិថុនាមានពលរដ្ឋតែ៣៩ភាគរយប៉ុណ្ណោះ គាំទ្រ ឲ្យចូលជាសមាជិកណាតូ៕
ប្រែសម្រួល៖ ម៉ែវ សាធី