ឃាត់ខ្លួនជនជាតិវៀតណាម២៦នាក់ នៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ជនបរទេសអន្តោ ប្រវេសន៍ជាជនជាតិវៀតណាម ចំនួន២៦នាក់ដែលចូលមក ធ្វើការនិងស្នាក់នៅខុសច្បាប់ត្រូវបានកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិដើមចាន់ទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រតិបត្តិការចុះត្រួតពិនិត្យជនបរទេសអន្តោប្រវេសន៍ខុសច្បាប់នេះដឹកនាំដោយ លោកឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន ស៊ើបអង្កេតនិងអនុវត្តនីតិវិធី រួមនិងកម្លាំងនគរបាលមូលដ្ឋានជាច្រើនអ្នកទៀត ។

ជាលទ្ធផលក្រោយការចុះត្រួតពិនិត្យសមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមចូលមកស្នាក់នៅនិងធ្វើការខុសច្បាប់ចំនួន២៦នាក់ ស្រី៧នាក់ បញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីត្រួតពិនិត្យឯកសារពាក់ព័ន្ធ បើគ្មានទេនោះនិងត្រូវចាប់បញ្ជូនទៅប្រទេសដើមវិញ ៕

sds-1 sds-3 sds-5 sds-2 sds-4 sds-7 sds-6

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print