ក្រុម Arsenal, Atletico Madrid, Bayern Munich និង Paris Saint-Germain សុទ្ធតែ អាចឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃកម្មវិធី Champions League ដោយស្វ័យ ប្រវត្តិហើយខណៈដែលការប្រកួតជម្រុះតាម ពូលសល់២ប្រកួតទៀត។
ក្នុងពូល D ក្លិបអេស្ប៉ាញ Atletico Madrid បានយកឈ្នះលើក្រុមរុស្ស៊ី Rostov ដោយលទ្ធផល 2-1 នៅក្នុងទឹកដីរបស់ខ្លួន ហើយខ្សែប្រយុទ្ធសញ្ជាតិបារាំងAntoine Griezmann ជាអ្នកស៊ុតបាល់បញ្ចូលទីទាំង២គ្រាប់។ ចំណែកក្លិបយក្សអាល្លឺម៉ង់ Bayern Munichក៏បានឡើងដោយស្វ័យប្រវត្តិជាមួយនឹងAtletico Madrid ផងដែរបន្ទាប់ពីយកឈ្នះលើក្រុមជើងខ្លាំងរបស់ប្រទេសហុល្លង់PSV Eindhoven ដោយលទ្ធផល 2-1 ។
នៅក្នុងពូលAឯណោះវិញក្រុមកាំភ្លើងធំArsenal ក៏មានឱកាសឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិដែរក្រោយពីផ្តួលក្រុម Ludogorets នៅក្នុងប្រទេស ប៊ុលហ្គារីដោយលទ្ធផល 3-2។ ក្លិបបារាំង Paris Saint-Germainឈ្នះក្លិបស្វុីស Basel 2-1 ហើយបានដឹកដៃក្រុមកាំភ្លើងធំទៅវគ្គបន្តទៀតផងដែរ ។
ចំណែកនៅក្នុងប្រទេសអង់គ្លេស Manchester City អាចសងសឹកលើក្រុម អេស្ប៉ាញ Barcelona ដោយយកឈ្នះក្នុង លទ្ធផល3-1។ កាលពីប្រកួតនៅក្នុងទឹកដីរបស់ក្លិប Barcelona ក្រុម Man Cityចាញ់ ក្នុងលទ្ធផល4-0។
នៅក្នុងពូលC នេះក្រុម Barcelona ឈរកំពូលតារាងមាន៩ ពិន្ទុខណៈ Manchester City មាន៧ពិន្ទុ។ ក្រុមអាល្លឺម៉ង់ Borussia Moenchengladbach មាន៤ពិន្ទុ ក្រោយប្រកួតស្មើក្រុម Celtic របស់ស្កុតឡេនដែលមានតែ២ពិន្ទុនៅបាតតារាង៕
ដោយ៖ ដេវីត