រថយន្តឡិចស៊ីសបើកបុករបាំងថ្មទ្រូងផ្លូវបាក់១កង់ សង្ស័យម្ចាស់ស្រវឹងស្រា

ចែករំលែក៖

ភ្នំពេញ៖ របាំងថ្មពុះចែកទ្រូងផ្លូវ១កង់បានរងការខូចខាតបន្ទាប់ពីមានរថយន្តឡិចស៊ីមួយគ្រឿងបានបើកបុកទាំងកម្រោលបណ្តាលឲ្យដាច់កាឡេកង់មុខខាងឆ្វេងទៅមុខលែងរួច រីឯអ្នកបើកបរទុករថយន្តចោលរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវណតប្រ៊ីដ មុខក្លោងទ្វារចូលផ្សាររតនាផ្លាហ្សារខាងលិច ស្ថិតក្នុងភូមិស្លែង រលើងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពពីសន្តិសុខម្នាក់យាមនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញរថយន្តខាងលើម៉ាក ឡិចស៊ីសពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2X-3912 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន តាមបណ្តោយផ្លូវណតប្រ៊ីដ ទិសដៅត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ មានរបាំងថ្មពុះចែកទ្រូងផ្លូវ ស្រាប់តែរថយន្តរេចង្កូតទៅបុកបណ្តាលឲ្យរបាំងថ្ម១កង់ប៉ើងចេញទៅម្ខាងផ្លូវហើយរថយន្តបានដាច់កាឡេកង់ទៅមុខលែរួច ។

ប្រភពខាងលើបន្តថា មួយសន្ទុះក្រោយមកក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបានមកយកអ្នកបើកបរបង្កចេញទៅបាត់ដោយសន្តិសុខ បានបញ្ជាក់ថា កាយវិការរបស់អ្នកបើករថយន្តឡិចស៊ីសរាងទន់ទំនងជាស្រវឹង។

ក្រោយពេលកើតនគរបាលចរាចរណ៍ដែលប្រចាំនៅគោលដៅស្តុបជិតកន្លែងកើតហេតុបានចុះមកនិងទាក់ទងទៅជំនាញចរាចរណ៍ក្រុង មកវាស់វែងស្ទួចយករថយន្តបង្កទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ ៕

image2 image1 image3

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print