ខេត្តឧត្តរមានជ័យ៖ បុរសតៃកុងរថយន្តស្ទួចម្នាក់ត្រូវបានបង្គោលភ្លើងអគ្គិសនីកម្ពុជា ដួលរលំសង្កត់លើបណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកភ្លាមៗពេលរថយន្តស្ទួចឈប់និងចិញ្ចឹមផ្លូវជាតិលេខ៥៥(ក្រវ៉ាត់ព្រំដែន) ក្បែរបង្គោលភ្លើងអគ្គិសនីកម្ពុជាបានស្ទួចកំណាត់លូបង្ហូរទឹកដាក់ទៅរថយន្តមួយផ្សេងទៀត ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២ ខែវិឆ្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុច ភូមិហរមាណ ឃុំគោគខ្ពស់ ស្រុកបន្ទាយ អំពិល ។
ប្រភពលរដ្ឋនៅកន្លែងកើតហេតុនិយាយថា បុរសរងគ្រោះឈ្មោះ ញ៉ញ់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាតៃកុងរថយន្តស្ទួចបម្រើ ការងារផ្លូវថ្នល់នៅក្នុងតំបន់នោះបានឈប់ចតនិងចិញ្ចឹមផ្លូវត្រង់ចំណុចកើតហេតុខាងលើ ដើម្បីស្ទួចកំណាត់លូបង្ហូរទឹកនៅ ទីនោះដាក់ទៅរថយន្តមួយផ្សេងទៀត ។ ខណះកំពុងបញ្ជារថយន្តស្ទួចស្រាប់តែ បង្គោលភ្លើងរបស់អគ្គិសនីកម្ពុជាដែលដាំនៅក្បែរផ្លូវនោះបានរបូតចេញពីខ្សែកាប្លិ៍ មានភ្លើង ដួលរលំសង្កត់លើជនគ្រោះរង របួសធ្ងន់ ហើយភ្លាមៗនោះជនរងគ្រោះត្រូវបានក្រុមការងារជាមួយគ្នាបានដឹកតាមរថយន្តតូចទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកស្រុកភ្លាមៗដែរ ។
ប្រភពដដែលបានអោយដឹងដែរថា នៅ ក្នុងភូមិសាស្ត្រខាងលើមានបង្គោលភ្លើង អគ្គិសនីកម្ពុជាមួយចំនួនទៀតបានទ្រេត ពួកគាត់មានការបារម្ភ ហើយមិនដឹងអ្នក ជំនាញរៀបចំបណ្តាញភ្លើងអគ្គិសនីកម្ពុជា ធ្វើទៅតាមកម្រិតស្តង់ដាណាមួយនោះទេ ។ បើឃើញបង្គោលភ្លើងអគ្គិសនីនិមួយៗដាំធម្មតាដូចដាំរបងផ្ទះដែរ ពោលគឺមិនមានចាក់គ្រឹះរឹងមាំនៅខាងក្រោមគល់បង្គោលនោះទេ ៕
ដោយ៖ ប៉ែន នួន