ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា បានជំរុញឲ្យអ្នកវិនិយោគទុនលើវិស័យធនាគារត្រូវបង្កើនគុណភាព និងសុវត្ថិភាពជូនអតិថិជន ដើម្បីសម្របខ្លួនឲ្យរីកចម្រើនតាមសម័យកាលនៃតំបន់ខ្សែក្រវ៉ាត់មួយផ្លូវមួយ ។ ក្នុងរយៈពេល១០ ខែដើមឆ្នំា២០១៦នេះនៅកម្ពុជាសេវាកម្មមីក្រូហិរញ្ញវត្ថុមានការរីកចម្រើនយ៉ាងកំហុក និងមិននឹកស្មានដល់ ។
រាជរដ្ឋាភិបាល កម្ពុជា រំពឹងថានឹងរក្សានូវអត្រាកំ ណើនក្នុង រវង្វង់ ៧ភាគ រយ និងអត្រាអតិផរណាស្ថិតនៅក្នុងកម្រិតទាបមួយអាចគ្រប់គ្រងបាន ដែលនេះជាចលករ មួយដ៍សំខាន់ក្នុងការបន្ដទាក់ ទាញគំរោងវិនិយោគដោយផ្ទាល់ពីបរទេស លោកជា ចាន់តូ បានជំរុញបែបនេះ ខណៈ លោកចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតធនាគារកាណាឌីយ៉ា កាលពីរាត្រីថ្ងៃទី៣ វិចិ្ឆកា ឆ្នា២០១៦ នៅមជ្ឈមណ្ឌលកោះពេជ្រ ។
លោក ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារកាណាឌីយ៉ា បាន បញ្ជាក់ថា៖ ដោយមើលឃើញពីស្ថិរភានយោបាយ និងអំណោយផល នៃស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និង កត្ដាសក្ដានុពលលើវិសយ័ធនាគារ និង ហិរញ្ញវត្ថុ នៅកម្ពុជា ធនាគារកាណាឌីយ៉ា បានបន្ដកិច្ចសហប្រតិបត្ដិការ លើវិសយ័ពាណិជ្ជកម្មជាមួយ ដៃគូជាច្រើន ដែលបានចំណាយដើមទុនរហូលដល់សពថ្ងៃនេះ សរុបចំនួន៤០០លានដុល្លារអាមេរិក ជាការបណ្ដាក់ទុនវិនិយោគរួមគ្នា ជាមួយដៃក្នុងស្រុក និងបរទេស ។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ថា៖ ប្រទេសកម្ពុជា នឹងនៅតែរក្សាស្ថិរភាព នយោបាយ និងម៉ាក្រូសេដ្ឋ កិច្ចបាន ល្អដ៍ដែល ដូចជាការរក្សាស្ថិរភាព នៃវិសយ័ធនាគារ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កសិកម្ម ឧស្សា ហកម្ម ទេសចរណ៍ និងសំណង់ នៅឆ្នំា២០១៦ នេះ តាមការព្យាករណ៍ ដោយ សុទិដិ្ឋនិយម របស់រាជរដ្ឋាភិបាល កម្ពុជា រំពឹងថានឹងរក្សានូវអត្រាកំណើនក្នុងរវង្វង់៧ភាគ រយ និង អត្រា អតិផរណាស្ថិតនៅក្នុងកម្រិតទាបមួយអាចគ្រប់គ្រងបានដែលនេះជាចលករមួយដ៍សំខាន់ក្នុងការបន្ដទាក់ទាញគំរោងវិនិយោគដោយផ្ទាល់ពីបរទេស ។
លោកបន្ដថា៖ ជាកាពិតណាស់ប្រទេសកម្ពុជាមានសុខសន្ដិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម ការអភិវឌ្ឍ លើគ្រប់វិស័យ និងទទួលបានកំណើនសេដ្ឋកិច្ចជាតិគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ១០ខែដើមឆ្នំា២០១៦ នេះ។ ទន្ទឹមនិងនេះ ក្នុងនាមតំណាង ឲ្យ រាជរដ្ឋាភិបានកម្ពុជា លោក ស្នើឲ្យអ្នកវិនិយោគទុនលើវិស័យធនាគារ ត្រូវ បង្កើន គុណភាព និងសុវត្ថិភាព ជូនអតិថិជន ដើម្បី សម្របខ្លួនឲ្យរីកចម្រើន តាមសម័យកាល នៃ តំបន់ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ មានន័យថា រដ្ឋត្រូវតែចាប់ដៃគូជាមួយវិស័យឯកជន ដែលមិនអាចខ្វះបាន ៕
ដោយ៖ សំរិត