មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក ចុះត្រួតពិនិត្យព្រែក២កន្លែង នៅស្រុកលើកដែក ខេត្តកណ្តាល

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់ការងារសាងសង់ព្រែក ចំនួន ០២ កន្លែង ស្ថិតក្នុងស្រុកលើកដែក ខេត្តកណ្តាល ក្នុងនោះរួមមាន ៖

១. ព្រែកថ្មី និងព្រែកតាទួន មានប្រវែងសរុប ៤.២០០ ម៉ែត្រ សំណង់ទ្វារទឹក ០១កន្លែង សំណង់លូមូលភ្លោះមានទ្វាទឹក ០១កន្លែង និងសំណង់ប្រឡាយបេតុងរាងអក្សរអ៊ុយ U ចំនួន ០១ កន្លែង ព្រមទាំងមានក្រាលថ្មលើខ្នងភ្លឺព្រែកប្រវែង ២.០០០ ម៉ែត្រ សម្រាប់ប្រជាកសិករធ្វើដំណើរ និងដឹកជញ្ជូនកសិផល ។ ព្រែកនេះ ផ្តល់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីដំណាំកសិកម្ម ចំនួន ៥៣៨ ហិកតា ។

២. ព្រែកកុងលាប មានប្រវែង ៣.៧០០ ម៉ែត្រ សំណង់ទ្វារទឹក ០១ កន្លែង សំណង់លូមូលភ្លោះមានទ្វារទឹក ០១ កន្លែង និងសំណង់លូមូលក្រោមស្ពាន ០១ កន្លែង ព្រមទាំងមានក្រាលថ្មលើខ្នងភ្លឺព្រែកប្រវែង ២.០០០ ម៉ែត្រ សម្រាប់ប្រជាកសិករធ្វើដំណើរ និងដឹកជញ្ជូនកសិផល ។ ព្រែកនេះ ផ្តល់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីដំណាំកសិកម្ម ចំនួន ៣៥៧ ហិកតា ៕

...

1 2 3 4 5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print