អីុរ៉ង់កំពុងបញ្ជាទាហាន២៥ពាន់នាក់នៅក្នុងសង្គ្រាមស៊ីវិលស៊ីរី?

ចែករំលែក៖

តាមការប្រកាសរបស់មន្ត្រីចារកិច្ចអុីស្រា អែលបានឲ្យដឹងថា អីុរ៉ង់កំពុងតែបញ្ចាក ម្លាំងពិសេសនៅក្នុងប្រទេសស៊ីរីរហូតដល់២៥ពាន់នាក់ក្នុងនោះក៏មានទាហានក្រុមអ៊ិស្លាមនិកាយស៊ីអុីតផងដែរ។ កម្លាំងទាំងនោះមានដើមកំណើតចេញពីប្រទេសប៉ាគីស្ថាននិងអាហ្វហ្គានីស្ថានមកស៊ីរីធ្វើសង្គ្រាម ជួយដល់រដ្ឋាភិបាលលោក អាល់អាសាដ។

លោក Avi Dichter ប្រធានគណៈកម្មាធិការការពារជាតិនិងកិច្ចការបរទេសរបស់អុីស្រាអែលបានឲ្យដឹងថា កម្លាំងនៅក្រោមការបញ្ជារបស់អីុរ៉ង់កំពុងប្រមូលផ្តុំធ្វើសង្គ្រាម វាយប្រហារទៅលើក្រុមអ៊ិស្លាមនិកាយសាន់ នីដែលជាក្រុមអាមេរិកគាំទ្រមិនម៉ែនវាយប្រហារទៅលើក្រុមIS នោះឡើយ។

មកទល់ពេលនេះគេនៅមិនទាន់ដឹងថា លោក Avi Dichter ទទួលបានព័ត៌មានខាង លើមកពីណានោះឡើយ ប៉ុន្តែតំណែង របស់លោកគឺមានសិទ្ធិចូលទៅកៀកជា មួយបណ្តាញព័ត៌មានសម្ងាត់របស់រដ្ឋា ភិបាលក៏ដូចជាក្រុមចារកិច្ចនៅក្នុងប្រទេស របស់ខ្លួននិងប្រទេសសម្ពន្ធមិត្ត។

នៅក្នុងប្រទេសស៊ីរី អីុរ៉ង់បានជួយដល់ក្រុមទាហានអ៊ិសវ្លាម Hezbollah ជាកម្លាំងដែលកំពុងតែធ្វើសង្គ្រាមប្រឆាំងអុីស្រាអែល។ នៅពេលនេះគេមិនទាន់ដឹងថា មានក្រុម ទាហានហេបូឡាស ប៉ុន្មាននៅក្នុងប្រទេស ស៊ីរីឡើយ។ ប៉ុន្តែរយៈពេលកន្លងមកមានទាហានក្រុមហេបូឡាស១.៦០០នាក់ ស្លាប់ ។

កន្លងមកអីុរ៉ង់បានលាក់បាំងការជួយ ដល់កម្លាំងទាហានស៊ីរីក្នុងការវាយប្រហារទៅលើក្រុមបះបោរដែលគាំទ្រដោយអាមេ រិក ប៉ុន្តែទាហានដែលចូលរួមនោះគឺជា ទាហានស្ម័ាគចិត្តមិនមែនទាហានស៊ីឈ្នួល ឡើយ៕

ybhxap0809210114804

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print