ភ្នំពេញ៖ នៅព្រឹកថ្ងែទី៧ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់គរុនិស្សិត និងនិស្សិតបច្ចេកវិទ្យាថ្នាក់សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា និងថ្នាក់បរិញ្ញា បត្រជាន់ខ្ពស់បច្ចេកវិទ្យានៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសចំនួន ៣,៨២៩នាក់ ដែលបានបញ្ចប់ការសិក្សាឆ្នាំ ២០១១-២០១៤។
ពិធីនេះនឹងចាប់ផ្តើមនៅម៉ោង ៨:០០នាទី ព្រឹក ដែលនឹងមានផ្សាយផ្ទាល់ (LIVE) នៅលើ Facebook សម្តេចតេជោនាយករដ្ឋមន្រ្តីផងដែរ ពីមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ៕
...