សហរដ្ឋអាមេរិកព្រមានពីការវាយប្រហារភេរវកម្មនៅអឺរ៉ុបក្នុងពិធីបុណ្យសកលខាងមុខ

ចែករំលែក៖

ក្រសួងការបរទេសអាមេរិកបានផ្តល់ព័ត៌ មានដល់ពលរដ្ឋអាមេរិកពីការវាយប្រហារភេរវកម្មដែលអាចកើតឡើងគ្រប់ពេលនៅតំបន់អឺរ៉ុបក្នុងពិធីបុណ្យនាពេលខាងមុខ។ ដូច្នេះពលរដ្ឋអាមេរិកដែលបានទៅកាន់អឺរ៉ុប សូមប្រុងប្រយ័ត្ន។

ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី២២ ខែវិច្ឆិកា បានប្រកាសថា «បណ្តា ពលរដ្ឋអាមេរិកត្រូវតែប្រុងប្រយ័ត្ននៅក្នុងពិធីបុណ្យសកលក្នុងនោះមានទីប្រជុំជន។ នៅពេលនេះមានប្រភពព័ត៌មានដែលគួរ ឲ្យទុកចិត្តបានបង្ហាញឲ្យឃើញថា ក្រុមភេរវ កម្មIS និងអាល់កៃដានិងបក្ខពួកនៅតំបន់អឺរ៉ុបបានឡើងគម្រោងវាយប្រហារអឺរ៉ុប។

តាមក្រសួងការបរទេសអាមេរិកបាន បញ្ជាក់ទៀតថា ក្រុមភេរវកម្មបានឡើង គម្រោងវាយប្រហារនៅក្នុងប្រទេសបែលហ្ស៊ិក, បារាំង, អាល្លឺម៉ង់ និងទួរគីជាដើម។ ប្រទេសខាងលើក្រុមភេរវកម្មធ្លាប់បាន វាយប្រហារដោយជោគជ័យនាពេលកន្លង មក។ គម្រោងវាយប្រហារខាងលើចំពេល ដែលពលរដ្ឋអឺរ៉ុប អាមេរិកឈានចូលថ្ងៃ សម្រាកចូលឆ្នាំសកលខាងមុខ។

ប៉ូលិសប្រឆំាងភេរវកម្មបារាំងទើបតែបានបំបែកគម្រោងវាយប្រហារភេរវកម្មនៅក្នុងប្រទេសនេះដោយចាប់ខ្លួនមនុស្ស ៧នាក់នៅទីក្រុង Strasbourg និង Marseille។ ជនសង្ស័យទាំងនោះមានទំនាក់ ទំនងជាមួយក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរី។

កន្លងមកក្រុមអ្នកស្រាវជ្រាវបារំាងបានរកឃើញឃ្លាំងអាវុធមួយនៅជាយក្រុងប៉ារីស ក្នុងនោះមានកាំភ្លើងបាញ់ គ្រាប់បែក កាំ ជ្រួចមីស៊ីល អាវការពារ និងកាំភ្លើងជាច្រើន ទៀត។

តាមប្រភពព័ត៌មានឃ្លាំងអាវុធខាងលើត្រូវបានរកឃើញកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅកន្លែងចតរថយន្តឯកជន របស់ផ្សារទំនើបជិតស្ថានីយរថភ្លើង។ អាវុធ ទាំងនោះជារបស់ក្រុមភេរវកម្មដែលត្រៀមវាយប្រហារនៅក្នុងប្រទេសបារាំង។

កាលបើកការវាយប្រហារ ឆ្នាំ២០១៥ នៅទីក្រុងប៉ារីសសម្លាប់មនុស្ស១៣០នាក់ ហើយអាវុធប្រើប្រាស់ក្នុងការវាយប្រហារផលិតនៅក្នុងប្រទេសែរបៀ។

ការរកឃើញឃ្លាំងអាវុធខាងលើបាន បង្កក្តីបារម្ភកាន់តែខ្លាំងថែមទៀតដល់ពលរដ្ឋតំបន់អឺរ៉ុបទាំងមូលក៏ដូចជាក្រុមសន្តិសុខ នៅពេលដែលក្រុមភេរវកម្មIS បានបន្លំខ្លួនចូលក្នុងតំបន់អឺរ៉ុបដើម្បីវាយប្រហារ។ តាម ការសន្និដ្ឋានមានភេរវករIS រាប់រយនាក់បាន ចូលទៅកាន់អឺរ៉ុបដើម្បីវាយប្រហារក្រោយពេលទីតាំងរបស់IS នៅស៊ីរី និងអុីរ៉ាក់រងការវាយប្រហារយ៉ាងខ្លាំង។

រដ្ឋមន្ត្រីក្រសួងមហាផៃ្ទបែលហ្ស៊ិកលោក Jan Jambon បានប្រកាសថា មានខ្មាន់កាំ ភ្លើងក្រុមIS ប្រមាណពី៣០០០-៥០០០ នាក់ដែលមានសញ្ជាតិបណ្តាប្រទេសតំបន់ អឺរ៉ុបដែលកំពុងបំពេញការវាយប្រហារនៅស៊ីរី និងលីប៊ីនាពេលកន្លងមកអាចនឹងវិលត្រឡប់មកអឺរ៉ុបវិញដើម្បីបើកការវាយ ប្រហារ។

ឆ្លើយតបទៅនឹងបទសម្ភាសន៍របស់ បណ្តាញទូរទស្សន៍ RTBF លោក Jan Jambon បានបញ្ជាក់ថា ស្ថានភាពសន្តិ សុខនៅក្នុងប្រទេសបែលហ្ស៊ិកត្រូវបានរឹតបន្តឹងក្រោយរយៈពេលមួយឆ្នាំនៃការវាយប្រហារភេរវកម្មនៅក្នុងទីក្រុងប៉ារីស ប្រទេស បារាំង។
លោកបានបញ្ជាក់ថា ខ្មាន់កាំភ្លើងក្រុម IS មួយចំនួនមានសញ្ជាតិបែលហ្ស៊ិកដែលកំពុងចូលរួមជាមួយក្រុមភេរវកម្មនៅស៊ីរី និងអីរ៉ាក់អាចវិលត្រឡប់មកប្រទេសវិញដើម្បីវាយប្រាហារ។

លោក Jan Jambon បានបន្តទៀតថា នៅពេលនេះមានមនុស្ស១១៧នាក់សង្ស័យ ថា ជាក្រុមIS បានមកដល់ប្រទេសបែល ហ្ស៊ិក ហើយមនុស្សពាក់កណ្តាលក្នុង ចំណោមនោះត្រូវបានចាប់ឃុំខ្លួនក្រៅពីនេះ ស្ថិតនៅក្នុងការតាមដានរបស់ក្រុម ប៉ូលិស។

ពាក់ព័ន្ធនឹងក្រុមភេរវកម្មដែលអាចវិលត្រឡប់មកបែលហ្ស៊ិកវិញលោក Jan Jambon ព្រមានថា ក្រុមIS ដែលកំពុងរងការ វាយប្រហារយ៉ាងខ្លាំងនៅក្នុងប្រទេសអីុរ៉ាក់ និងស៊ីរីអាចនឹងបញ្ជូនខ្មាន់កាំភ្លើងរបស់ខ្លួន ដែលមានសញ្ជាតិប្រទេសតំបន់អឺរ៉ុបចូលមកអឺរ៉ុបដើម្បីបើកការវាយប្រហារភេរវកម្មទៅលើគោលដៅសំខាន់ៗ។

លោក Jan Jambon បន្តទៀតថា ក្រៅ ពីជនសង្ស័យថា ជាក្រុមភេរវកម្មជាង ២០០នាក់បានមកដល់បែលហ្ស៊ីកនៅ មានប្រមាណ៣.០០០-៥.០០០នាក់ទៀតអាចនឹងវិលត្រឡប់មកកាន់ប្រទេសតំបន់អឺរ៉ុបផ្សេងទៀត៕

americ-2 americ-1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print