ភ្នំពេញ៖ ឃាត់ខ្លួនយុវជន៤នាក់ ពាក់ព័ន្ធនឹងករណីបង្ករបួសស្នាមទៅលើយុវជន៣នាក់បណ្ដាលឲ្យរងរបួស កាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០១៦ វេលាម៉ោង១៩និង១០នាទី នៅមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះទាំងបីនាក់ ទី១ ឈ្មេាះភិន ថុន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ របួសក្បាលធ្ងន់ ទី២ ឈ្មេាះតុល ហន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកកសិករ (របួសដៃឆ្វេង) ទី៣ ឈ្មេាះចក ដុង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរ កសិករ (របួសត្រង់ចង្កេះផ្នែកខាងស្ដាំ ) ។ ទាំង៣នាក់ស្នាក់នៅភូមិកើតហេតុ ។
ចំណែកជនសង្ស័យ៤នាក់ ទី១ ឈ្មេាះលី គួង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងសំណង់ ស្នាក់នៅភូមិ ដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ទី២ ឈ្មេាះជឿន សុគី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅទី៣ ឈ្មេាះឆ ហ៊ុយ សុខ ភេទប្រ់សអាយុ ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាង សំណង់ ស្នាក់នៅ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ទី៤ ឈ្មេាះសុខ ចន្ធី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ ។
អ្នកឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យ ឈ្មោះលី គួង បានជីះមូ៉តូជួបនិងជនរងគ្រោះឈ្មោះ ភិនដុង រួចក៏ឈ្លោះប្រកែកគ្នា ពេលនោះ ជនរង គ្រោះ យកដំបងឈើវាយជនសង្ស័យត្រូវចង្កេះ រួចជនសង្ស័យទៅផ្ទះហៅគ្នា យកដាវនិងដំបងមកកាប់និងវាយ ជនរងគ្រោះ៣នាក់ខាងលើ ឲ្យមានរបួស បន្ទាប់មកសមត្ថកិច្ចយើងចុះមកដល់ឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ និងវត្ថុតាងដាវ១ដើម បញ្ជូនមកបុ៉ស្ត៍ធ្វើការសាកសួរ ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ។
បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួនបណ្តោះ អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ៕