ឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ដកហូតទូរស័ព្ទនិងថ្នាំញៀនបានមួយចំនួនធំ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ត្រូវបានកម្លាំងជំនាញសហការជាមួយកម្លាំងព្រហ្មទណ្ឌធ្វើការឃាត់ខ្លួនពេលកំពុងធ្វើសកម្មភាពចែកចាយថ្នាំបន្តទៅអោយអ្នកផ្សេងយកទៅជក់។

ការឃាត់ខ្លួននេះធ្វើឡើងវេលាម៉ោង១០និង៤៨នាទីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចខាងកើតភូមិកប់ចិន ឃុំសំបូរស្រុកដំរោងទងខេយ្តកំពង់ស្ពឺ។

មុខសញ្ញាជួញដូរ និងរក្សាទុកនូវសារធាតុញៀន ម្នាក់ឈ្មោះនីន ចាន់ល័ក្ខ ភេទប្រុស អាយុ២៧ឆ្នាំនៅភូមិតាពរ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ទោឃុតសុផលអធិកាតនគរបាលស្រុកសំរោងទងបានអោយដឹងថាកម្លាំងផ្នែកគ្រឿងញៀន បានសហការជាមួយផ្នែកព្រហ្មទណ្ឌស្រុកចុះល្បាតក្នុងមូលដ្ឋានខាងលើនិងបានប្រទះឃើញមុខសញ្ញាចាស់គួរអោយសង្ស័យក៏ បានធ្វើការឃាត់ខ្លួននិងធ្វើការឆែកឆេរលើខ្លួនរបស់គេឃើញមានម្ស៉ៅក្រាមពណ៌សក៏ធ្វើកាតដកហូតដកម្សៅក្រាមពណ៌សដែល សង្ស័យថាគ្រឿងញៀនបានចំនួន5 កញ្ចប់ កញ្ចាប់មធ្យមចំនួន1 កញ្ចប់តូច4 ទូរស័ព្ទដៃចំនួន04គ្រឿង និងម៉ូតូ01គ្រឿងម៉ាកស្កុបពី ពណ៌ស លាយខៀវ ពាក់ផ្លាកលេខភ្នំពេញ 1AN-3405 ។

លោកអធិការបន្តថាក្រោយឃាត់ខ្លួនព្រមទាំងដកហូតវត្ថុតាងសង្ស័យជាថ្នាំញៀនរួចមកកម្លាំងបានសុំគោលការណ៍ថ្នាក់លើដើម្បីបន្តធ្វើការឆែកឆេរផ្ទះមុខសញ្ញាខាងលើជាបន្ត។ការចុះឆែកឆេរនេះ មានការចូលរួមពីលោកមេឃុំ លោកមេភូមិ និងក្រុមគ្រួួសារជនសង្ស័យខាងលើផងដែរក្នុងនោះសមត្ថកិច្ច រកឃើញវយ្ថុតាងមួយចំនួន រួមមានៈ កន្រៃ្តចំនួន១ ដែកកេសចំនួន9 ដបកែច្នៃចំនួន1 ទុយយោសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ផ្លាកលេខម៉ូតូចំនួន1 កណ្ដាល1A-9887 ដាវ2ដើម អាវុធកែច្នៃចំនួន1ដើម និងទូរស័ព្ទដៃចំនួន២៤គ្រឿង(ចាស់)។

ពេលនេះជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនខសងលើត្រូវបានជាត់ច្លួននៅអធិកាតដ្ឋសននគរបសលស្រុកសំរោងទងដើម្បីបំពេញនីតិវិធីបញ្ជូនទៅការិយាល័យជាំនាញចាត់ការបន្តតាមនីតិវិធី៕

img_7549 img_7550

...

ដោយ៖ សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print