ម៉ាឡេស៊ីស្នើមីយ៉ានម៉ាបញ្ចប់ការធ្វើទុក្ខទៅលើក្រុមជនជាតិរ៉ូហុីងយ៉ា

ចែករំលែក៖

ការដាក់គំនាបទៅលើក្រុមជនជាតិរ៉ូហ៊ីង យ៉ាងរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាបានធ្វើឲ្យប្រទេសកាន់សាសនាអ៊ីស្លាមភាគច្រើន ដូចជា ម៉ាឡេស៊ីបានថ្កោលទោសយ៉ាង ខ្លាំង។ កាលពីថ្ងៃទី៤ ខែធ្នូ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក ណាជីព រ៉ាហ្សាក់ បាន ទាមទារឲ្យលោកស្រី អ៊ុងសាន ស៊ូជី ចាត់វិធានការបិទបញ្ចប់ការធ្វើបាបជនជាតិរ៉ូ ហ៊ីងយ៉ា។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរំលឹកឡើងវិញទៅ អ៊ុងសាន ស៊ូជី ថា ម៉ាឡេស៊ីការពារអ្នកកាន់សាសនាអ៊ីស្លាម និងសាសនាអ៊ីស្លាម ហើយសកម្មភាពរបស់មីយ៉ាន់ម៉ាគឺជា “អំពើប្រល័យពូជសាសន៍”។ ម៉ាឡេស៊ី បានទាមទារសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិឲ្យឈប់នៅស្ងៀមទ្រឹងទៀតត្រូវតែដោះស្រាយបញ្ហានេះ។

ឧត្តមស្នងការទទួលបន្ទុកជនភៀស ខ្លួននៃអង្គការសហប្រជាជាតិ UNHCR ដែលទទួលបន្ទុកជនភៀសខ្លួននៅទីក្រុងបង់ក្លាដែសជាប់ព្រំដែនមីយ៉ាន់ម៉ា បាន លើកឡើងថា បើផ្អែកតាមសាក្សីច្រើនរូប ដែលជាជនភៀសខ្លួនបានឲ្យដឹងថា ហិង្សាទៅលើប្រជាជនរ៉ូហ៊ីងយ៉ាមានលក្ខណៈស្រដៀងទៅនឹងការបោសសម្អាតជនជាតិភាគតិច។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងដែរថា ហិង្សាទៅលើជន ជាតិរ៉ូហុីងយ៉ានៅរដ្ឋរ៉ាក់ឃីន បានធ្វើឲ្យ មនុស្ស៣ម៉ឺននាក់ភៀសខ្លួន។ តាំងពីខែ តុលា ហិង្សាបានសម្លាប់មនុស្សជាង១០នាក់។ ជនជាតិរ៉ូហ៊ីងយ៉ាដែលភៀសខ្លួនទៅបង់ក្លាដែស បានប្រាប់ថា កងទ័ព មីយ៉ាន់ម៉ាបានចាប់រំលោភធ្វើទារុណកម្ម និងសម្លាប់ពួកគេ។

ទាហានមីយ៉ានម៉ា បានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែ ទាហានភូមាបែរជាមិនឲ្យអ្នកសារព័ត៌មានបរទេស និងក្រុមមនុស្សធម៌បានចូលទៅ តំបន់ដែលមានបញ្ហាទៅវិញ៕

Rohingya refugees from Myanmar sit on a boat as they try to get into Bangladesh in Teknaf June 13, 2012. REUTERS/Andrew Biraj

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print