បញ្ជូនបុរសឆបោកម៉ូតូម្នាក់ទៅសាលាដំបូងខេត្តរតនគិរី

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តស្ទឹងត្រែងសហការជាមួយកម្លាំងជំនាញនគរបាលខេត្តរតនគិរីចាប់ឃាត់ខ្លូនពាក់ព័ន្ធករណីឆបោកម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានប្រគល់ឲ្យនគរបាលខេត្តរតនគិរីនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦។

លោកវរសេនីយ៍ឯក មាស ពៅបូរ៉ា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្នាននគរបាលខេត្តរតនគិរីបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ទេស ស៊ីធឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ឆបោកម៉ូតូមួយគ្រឿង ម៉ាកហុងដា ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ លេខតួនិងលេខម៉ាស៊ីន8556306 ពាក់ស្លាកលេខរតនគិរី 1A-7112 ។

ចំណែកជនរងគ្រោះឈ្មោះ គួយ អ៊ាង ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

បច្ចុប្បន្នជនសង្ស័យត្រូវបានស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងប្រគល់ឲ្យនគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

rata rata-1

...

ដោយ៖ វុទ្ធឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print