BREAKING NEWS៖ មានករណីឃាតកម្មនៅស្រុកកណ្តាលស្ទឹង ឃាត់ជនសង្ស័យបានម្នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ មនុស្សម្នាក់បានស្លាប់ក្នុងករណីសង្ស័យជាអំពើឃាតកម្ម បង្កឲ្យមានការភ្ញាក់ផ្អើល ហើយសមត្ថកិច្ចបានស្រាវជ្រាវភ្លាមៗឈានដល់ចាប់ខ្លួនជនសង្ស័យបានម្នាក់ ។

សាក្សីនៅជិតកន្លែងកើតហេតុបានប្រាប់ថា កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ គេឃើញមនុស្សមួយក្រុមមានគ្នា៥ទៅ៦នាក់ បាននាំគ្នាទៅផឹកស៊ីនៅខ្ទមមួយកន្លែងគ្មានមនុស្សរស់នៅ ស្ថិតនៅភូមិប្រជុំអង្គ ឃុំជើងកើត ស្រុកកណ្តលស្ទឹង ខេត្តកណ្តាល ។ លុះរហូតដល់ម៉ោង១១និង១០នាទីព្រឹក ថ្ងៃដដែល ស្រាប់តែគេប្រទះឃើញជនរងគ្រោះម្នាក់ស្លាប់នៅចំណុចខ្ទបកើតហេតុ ហើយភ្ញាក់ផ្អើលរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ ។

សមត្ថកិច្ចមូលដ្ឋាននៅពេលបច្ចុប្បន្ននេះ ត្រូវគេរាយការណ៍ថា បានស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ហើយដើម្បីសាកសួរ ។

អត្តសញ្ញាណជនរងគ្រោះ គេនៅមិនទាន់ស្គាល់នៅឡើយទេ ខណៈសមត្ថកិច្ចកំពុងស៊ើបអង្កេត ៕

img_0139 img_0140 img_0141 img_0136 img_0138 img_0126 img_0127 img_0125 img_0123img_0134

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print